បន្ទាប់ពីឃុំខ្លួនអស់ច្រើនម៉ោងពីបទបើកបរមានជាតិស្រវឹង និងបុកទ្រូងថ្នល់នៅម្ដុំផ្សារដេប៉ូរសៀលនេះមានការបញ្ជាក់ថានាងត្រូវបានដោះលែងវិញហើយ។
ប្រភពច្បាស់ការបានអះអាងថា នាង និងគ្រួសារបានតម្កល់ប្រាក់១ពាន់ដុល្លារ នៅការិយាល័យចរាចរណ៍ជើងគោក។
គួរបញ្ជាក់ថា ហេតុនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៤ទៀបភ្លឺព្រឹកថ្ងៃទី២១ ធ្នូ ដោយនាងត្រូវប៉ូលិសចាប់ឃុំពីបទបើកបរក្នុងភាពស្រវឹង ហើយធ្វើអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ។ ប្រភពថា នាងមានអាការៈស្រវឹងក្នុងកម្រិត៩០ ទើបបណ្ដាលអោយបាត់បង់ស្មារតីក្នុងការបញ្ជារចង្កូតរថយន្ត។
អ៊ីចឹងហើយ ទើបនាងត្រូវកំណត់អោយតម្កល់១ពាន់ដុល្លារជាថ្នូរនឹងការខូចខាតទ្រូងថ្នល់ ហើយរង់ចាំការដោះស្រាយ។
យ៉ាងណាមិញនាងនៅបន្តចូលខ្លួនដោះស្រាយលើករណីនៅពេលក្រោយនៅឡើយទេ ជាពិសេសលើករណីបើកបរក្នុងពេលបើកបរ៕






















មតិយោបល់