ប្រជាជនខ្មែរ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្នុងទឹកដីកម្ពុជា បានប្រតិកម្មទៅលើបុរសម្នាក់ ដែលបានឈរឈឺនោម នៅក្បែរប្រាសាទអង្គរវត្ត និងរិះគន់យ៉ាងតំណំ ទៅលើបុរសរូបនោះ ។
បើយោងតាមគណនីហ្វេសប៊ុក ឈ្មោះ Thara Bun បានឲ្យដឹងថា ហេតុការណ៍ភ្ញៀវទេសចរណ៍ ដែលឈរនោមនៅក្បែរប្រាង្គប្រាសាទនេះ បានកើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ។ ក្នុងនោះ គណនីខាងលើបានសរសេរថា វាដូចជាអាក្រក់ណាស់ សម្រាប់ភ្ញៀវទេសចរណ៍ ដែលមកទស្សនាអង្គរវត្ត។
ទង្វើរនេះត្រូវបានមជ្ឈដ្ឋានសង្គមកម្ពុជា បានលើកឡើងថា វាទង្វើអសីលធម៌ ដែលជាការមើលងាយយ៉ាងធ្ងន់ធ្ងរទៅលើ កេរ្តិ៍តំណែល ដូនតារបស់ខ្មែរ ដែលបានបន្សល់ទុកឲ្យ ។ វាអាចចាត់ទុកថា ជាករណី មើលងាយមកលើជនជាតិកម្ពុជា ព្រោះថា ប្រាសាទអង្គរវត្ត ជាតំណាងប្រទេសកម្ពុជា ដែលមាននៅក្នុងទង់ជាតិ ៕


មតិយោបល់