ព័ត៌មានសុខភាព

មិនធម្មតាមែន គ្រាន់តែដាក់ទឹកកកលើផ្ទៃមុខអាចដោះស្រាយបញ្ហាសម្រស់៥យ៉ាង

បរទេសៈ ទឹកកកត្រូវបានគេប្រើប្រាស់សម្រាប់ដាក់នៅជាមួយភេសជ្ជៈផ្សេងៗ ដើម្បីបង្កើនរសជាតិ និងងាយស្រួលក្នុងការទទួលទាន។ ប៉ុន្តែ តើអ្នកដឹងទេ ទឹកកកក៏មានអត្ថប្រយោជន៍សម្រាប់សម្រស់ដែរ? តាមពិតទឹកកកមិនត្រឹមតែជាភេសជ្ជៈសម្រាប់ទទួលទាននោះទេ វាអាចជួយកាត់បន្ថយបញ្ហានៅលើផ្ទៃមុខបានច្រើនយ៉ាង។
១. ផ្ជិតប្រហោងញើស
ភាពត្រជាក់នៃទឹកកក មានប្រសិទ្ធភាពបំផុតក្នុងការបង្រួមរន្ធញើសធំៗឲ្យប្រែជាតូចៗរហូតមើលលែងឃើញ។ អ្នកអាចប្រើទឹកកកម៉ាស្សារាល់ថ្ងៃ ផ្ទៃមុខនឹងប្រែជាស្រស់ស្អាតគួរឲ្យទាក់ទាញ។

២. រង្វង់ភ្នែកខ្មៅ
វិធានការដើម្បីប្រឆាំងនឹងបញ្ហារង្វង់ភ្នែកខ្មៅ គឺទឹកកក។ ព្រោះការស្អំទឹកកកអាចឲ្យសរសៃឈាមក្រោមស្បែករត់បានល្អ ហើយស្នាមខ្មៅៗនឹងរលាយបាត់ទៅវិញបន្តិចម្តងៗ។

៣.ហើមភ្នែក
នៅពេលដែលអ្នកក្រោកឡើង តើធ្លាប់មានបញ្ហាហើមភ្នែកដែរឬទេ? បញ្ហានេះអាចកើតមានដោយសារតែអ្នកគេងបានតិច ឬគេងជ្រុលពេក។ ដើម្បីកាត់បន្ធូរបន្ថយបញ្ហានេះ អ្នកត្រូវប្រើកន្លែងតូចមួយរុំទឹកកក រួចស្អំនៅត្រង់កន្លែងដែលហើម។ មិនយូរទេស្ថានភាពហើម នឹងស្រកទៅវិញ។

៤. មុន
បញ្ហាមុននៅលើផ្ទៃមុខ ធ្វើឲ្យអ្នកមានអារម្មណ៍នៅមិនសុខចង់តែយកដៃទៅប៉ះ ឬញិចនោះទេ។ ប៉ុន្តែដើម្បីកាត់បន្ថយ អ្នកត្រូវប្រើទឹកកក ព្រោះភាពត្រជាក់របស់វាអាចធ្វើឲ្យមុនក្រាបមកវិញបាន។

៥. មុខខ្មៅស្រអាប់
ការត្រូវនឹងពន្លឺព្រះអាទិត្យច្រើនពេក នឹងធ្វើឲ្យស្បែកមុខរលាក ហើយមានភាពខ្មៅស្រអាប់។ ដូច្នេះហើយ មានតែការប្រើទឹកកកម៉ាស្សាជាមធ្យាបាយដ៏ប្រសើរក្នុងការប្រឆាំងនឹងបញ្ហាមួយនេះ។

មតិយោបល់