កាន់តែប្លែកអារម្មណ៍ថ្មីមួយទៀតហើយ ក្រោយតារាសម្តែង ចន ចាន់លក្ខិណា បានសរសេរសារដ៏វែងអន្លាយ និយាយអំពីសិល្បៈ និងលើកហេតុផលមួយ ក្នុងឃ្លាដ៏វែងថា «ខ្ញុំអាណិតខ្លួនឯងដែលកើតក្នុងពិភពសិល្បៈដែលទន់ខ្សោយ និង តូចទាប» បានធ្វើឲ្យមជ្ឈដ្ឋានសិល្បៈចាប់អារម្មណ៍យ៉ាងខ្លាំង។
ខាងក្រោមនេះដែរ សារដ៏វែងអន្លាយ ដែល ចន ចាន់លក្ខិណាសរសេរ ដែល Post News ដកស្រង់មកផ្សាយ មានដូចខាងក្រោមនេះ៖
ចន ចាន់លក្ខិណា បានសរសេរនៅហ្វេសប៊ុកខ្លួននាព្រឹកមិញថា អរុណសួស្តី !!! ថ្ងៃនេះខ្ញុំសុំនិយាយរឿងក្នុងចិត្តរបស់អ្នកសិល្បៈខ្មែរបន្តិច មានអ្នកចង់និយាយតែគ្នាមិនហ៊ានព្រោះបណ្តាញសង្គមគឺបង្កើតមកសំរាប់វាយប្រហារគ្នាឯងមានច្រើនណាស់ ខ្ញុំដឹងថាពេលខ្ញុំនិយាយព័តមាននិងយកទៅផ្សាយដោយមិនមានការអនុញាត ព្រោះជាសេរីភាពនៃ អ្នកលេង FACEBOOK សាធារណះ ហើយអ្នកដែលមិនពេញចិត្តគឺច្បាស់ជាជេរខ្ញុំ ដៀលខ្ញុំ វាយប្រហារខ្ញុំ រិះគន់ខ្ញុំ។
ចន ចាន់លក្ខិណា ដែលអ្នកសិល្បៈហៅថាចែមុំ បានបន្តថា តែខ្ញុំនៅតែនិយាយ ព្រោះខ្ញុំអាណិតក្មេងៗពន្លកសិល្បៈជំនាន់ក្រោយ បើវិស័យសិល្បៈយើងកាន់តែរីកចំរើន សិល្បៈការនី សិល្បករ ជំនាន់ក្រោយកាន់តែមានឱកាសនិង មាន ទីផ្សារសិល្បៈដូចស្រុកគេ !!! ខ្ញុំឃើញប្អូនៗជំនាន់ក្រោយខំប្រឹងណាស់លើវិស័យនេះតែពេលខ្លះគ្នាគ្មានកន្លែងឈរអោយបានត្រឹមត្រូវនិងមានលំនឹងលើវិស័យនេះទេ ព្រោះផ្លូវសិល្បៈយើងត្រូវបានអោយគេដើរជាមួយយ៉ាងដូចផ្ទះសម្បែងរស់នៅរួមគ្នា ។
តារាស្រីខាងលើបានបន្តថា ខ្ញុំអាណិតខ្លួនឯងដែលកើតក្នុងពិភពសិល្បៈដែលទន់ខ្សោយ និង តូចទាប ហើយ រិតតែអាណិតក្មេងៗជំនាន់ក្រោយ ពេលខ្លះខ្ញុំឃើញការប្រកួតកម្មវិធីម្តងៗ ទោះមានអ្នកចាញ់ និង អ្នកឈ្នះ ក៏ ទឹកភ្នែកខ្ញុំហូរ ព្រោះពេលខ្លះអ្នកឈ្នះក៏មិនប្រាកដថាគ្នាមានការងារធ្វើនិងទ្រនំច្បាស់លាស់លើផ្លូវនេះ !!! ទស្សនិកជនខ្លះ ដៀល ថាខ្មែរមិនចេះធ្វើអ្វីដែលជារបស់ខ្លួនឯង ចាំតែ copy ពីគេ សួរថាតើពេលគ្នាផលិតអ្វីដែលជារបស់ខ្លួនហើយមានអ្នកគាំទ្រទេ ? គឺនៅតែរិះគន់ស្នាដៃខ្មែរគ្នាឯងដដែលទេ បើមិនទើសនេះក៏ទើសនោះដែរ មិនដែលអត់អោនឲ្យគ្នាសោះ អាចអធ្យាស្រ័យបានក៏មិនអធ្យាស្រ័យដែរ ។
គ្រាន់តែអធ្យាស្រ័យដើម្បីកែលម្អរក៏សឹងតែមិនព្រម ចិត្តចង្អៀតជាមួយសិល្បៈឯងណាស់ !!! copy ដៀលថាចំលងផលិតខ្លួនឯងដៀលថាអន់ ស្តាប់មិនកើត មើលមិនយល់ !!! ឥឡូវនេះទស្សនិកជនមិនបាច់បារម្ភ និងមើលការ Copy ពីគេ ឬក៏មើលស្នាដៃដែលអន់របស់ខ្មែរគ្នាឯងទៀតទេ មើលគេដោយសេរីហើយ សឹងតែគ្រប់ពេល គ្រប់កន្លែង !!! ខ្ញុំគិតថាពួកយើងគួរតែលុបបំបាត់សិល្បៈជាតិយើងទៅ គ្មានប្រយោជន៍ទេ ហើយកុំបន្ទោសរដ្ឋាភិបាលឬក្រសួងពាក់ព័ន្ត គឺមហាជនយើងទេដែលមិនត្រូវការ ភាពយន្តខ្មែរពេលបញ្ចាំងម្តងៗសឹងតែសំពះអង្វរទើបមានអ្នកទៅទស្សនា !!! ឱសិល្បៈខ្ញុំអើយ អភ័ព្វម៉្លេះ ? ៕
មតិយោបល់