តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង ម៉ែរួយ បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកសរសើរ មិនដាច់ពីមាត់ទៀតហើយ បន្ទាប់ពីអ្នកនាង បានបង្ហាញវីដេអូ ចុះចែកទឹកអាល់កុល និងបង្រៀនពីរបៀបលាងដៃជូនដល់ប្រជាជនកម្ពុជា។ អ្នកនាងក៏បានបង្ហោះសារ សូមកុំឲ្យមានការរើសអើង និងស្នើកុំឲ្យភិតភ័យដល់ថ្នាក់ត្រូវបោះបង់គ្នា។
នេះជាសកម្មភាព ដែលអ្នកនាងបានជួបជុំដោយផ្ទាល់ ជាមួយប្រជាសហគមន៍ ដែលមានអ្នកចូលរួមច្រើន អមដោយការចែកចាយសម្ភារៈ សម្រាប់ការការពារជំងឺនេះ។ នេះជាការឆ្លើយតប នឹងការប្រកាស របស់ក្រសួងសុខាភិបាល ដែលបានចេញការណែនាំ ឲ្យជនរួមជាតិ កុំតក់ស្លត់ខ្លាំង ហើយត្រូវបង្កើន នូវក្បួនអនាម័យ ដោយឧស្សាហ៏ស្តាប់ ឬអានពីរបៀបបង្ការ ដើម្បីជៀសពីការឆ្លង។ ម៉ែរួយ ដែលត្រូវបានគេ ស្គាល់ថា ជានាយិកាគ្រួសារ «រួយអុិនហ្វីនីធី» បានដឹកនាំក្រុមការងារ ចុះជួបដោយផ្ទាល់ ចែកទឹកជែលលាងដៃ សម្លាប់មេរោគ ទឹកអាល់កុល និងថវិកា មួយចំនួនដល់សិស្សតូចៗ និង លោកគ្រូអ្នកគ្រូជាង៤០រូប នាសាលាបឋម សិក្សាសែនសុខ រាជធានីភ្នំពេញ ដោយការចំណាយសរុប ក្នុងការធ្វើសកម្មភាពនេះ ត្រូវបានគេអះអាងថា អស់យ៉ាងតិច១៥០០០ដុល្លារ។
នេះជាការរួមចំណែក ក្នុងការជួយសង្គម ក៏ដូចជាដើម្បីជួយ ដល់ក្មេងៗនិងលោកគ្រូអ្នកគ្រូមានលទ្ធភាព បានសម្ភារៈមួយចំនួន ការពារវីរ៉ុស ដែលរីករាលដាលជុំវិញពិភពលោក។ ពិសេសដើម្បីបំផុសឲ្យមានការ ចូលរួមអនាម័យជាគោល ដើម្បីជៀសបានបញ្ហាជំងឺផ្សេងៗ។ ម៉ែរួយបានថ្លែងបញ្ជាក់ថា អ្វីដែលអ្នកនាង និងក្រុមការងារបានធ្វើ មិនមែនដើម្បីមុខមាត់ទេ តែដើម្បីបង្រៀនឲ្យក្មេងៗ និង ប្រជាសហគម ដែលក្រុមអ្នកនាង ចុះទៅដល់យល់ដឹងពីផលប៉ះពាល់នៃកូវីត១៩តែប៉ុណ្ណោះ៕
https://www.facebook.com/1453730214839550/posts/2571432376402656/
មតិយោបល់