ក្លឹប Manchester United បានសម្រេចក្នុងការចុះកុងត្រាទិញយក Victor Lindelof ពីក្លឹប Benfica របស់លីគកំពូលព័រទុយហ្គាល់ហើយក្នុងតម្លៃប្រមាណជា៤២លានផោន។ នេះបើតាម The Sun បានចុះផ្សាយ។
ខ្សែការពារជម្រើសជាតិស៊ុយអែតរូបនេះ ត្រូវបានលោក Jose Mourinho ពេញចិត្តជាខ្លាំង ដោយតាមទិញមួយរយៈមកហើយ ដើម្បីមកបំពេញតំបន់ការពារកណ្ដាលរបស់ខ្លួន។ ខ្សែការពារវ័យ២២ឆ្នាំរូបនេះ បង្ហាញសមត្ថភាពល្អមែនទែននៅរដូវកាលនេះជាមួយក្លឹប Benfica ទើបបានជាត្រូវបិសាចក្រហមចង់បានយ៉ាងនេះ។ ក្រោយពីត្រូវរ៉ូវគ្នានៅតម្លៃខាងលើហើយ Victor នឹងអាចចូលលេងឱ្យក្រុមបិសាចក្រហមនៅជើងទី២នៃលីគកំពូលអង់គ្លេសហើយ។
កីឡាករវ័យក្មេងខាងលើនេះ នឹងក្លាយជាខ្សែការពារថ្លៃបំផុតរបស់ក្រុម Man Utd ក្រោយពីបំបែកកំណត់ត្រា Rio Ferdinand ២៩,១លានផោន កាលពីឆ្នាំ២០០២កន្លងទៅ៕
https://www.youtube.com/watch?v=eMjC56BgcC4
មតិយោបល់