ប្រេដ ភីត ធ្លាប់ទទួលរងពីបទចោទប្រកាន់របស់ អេនជីលីណា ជូលី ពីបទប្រើអំពើហិង្សាទៅលើកូនប្រុសចិញ្ចឹមជា ជនជាតិខ្មែរ តែសំណាងល្អ លោកត្រូវបានក្រុមស៊ើបអង្កេត FBI បានរកឃើញថាលោកគ្មានជាប់ពាក់ព័ន្ធដូចដែល ជូលី បានចោទប្ដឹងលោក តែនាគ្រានេះម្ដង លោក ភីត បានប្ដឹងបកទៅ ជូលី អតីតភរិយាលោកពី បទ រំលោភសិទ្ធិឯកជនភាពរបស់កូនៗ ។
មេធាវីរបស់លោក ប្រេដ ភីត បានពោលប្រាប់ថា ប្រពន្ធរបស់លោកភីត បានយកមុខមាត់ជាម្ដាយដ៏ល្អមួយរូប ក្នុងការពារខ្លួន នឹង កូនៗ ដែលជាចេតនាបង្ហាញថា ខ្លួនជាស្រ្ដីល្អ តែផ្ទុយទៅវិញនាងបានបង្ខាំងកូនប្រុសស្រី ៦នាក់ នឹង រំលោភសិទ្ធិរបស់ពួកគេ ។
បើទោះជាយ៉ាងនេះក្ដី មេធាវីរបស់ ជូលី បានពោលបង្ហើបបង្ហាញថា គ្មានការប៉ុនប៉ង ឬជំរះរឿងក្ដី ដោយប្រើវិធីស្មោគគ្រោគណាមួយដែល ជូលី បានប្រព្រឹត្តិនេះឡើយ កុំថាឡើយក្លែងភ្នែកសាធារណៈជន ។
គួរបញ្ជាក់បន្ថែមថា បើទោះបីជាលោក ប្រេដ ភីត មានការអនុញ្ញាតិឲ្យសួរសុខទុក្ខកូនក្រោមលក្ខខណ្ឌរបស់តុលាការក្ដី ក៏លោកមិនសុខចិត្តក្នុងការឃើញកូនៗ ត្រូវឃុំឃាំងដោយ ម្ដាយ នៅតែក្នុងផ្ទះនោះឡើយ លោកសម្រេចប្ដឹងតបវិញ ទាមទាររកយុត្តិធម៌ឲ្យកូន ៕
ប្រភព៖ nationmultimedia
មតិយោបល់