ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

មួយសន្លឹក លីឍ អណ្តាត​របស់ សោភណ្ឌ លីនដា ធ្វើឲ្យ​អ្នកក្នុងរង្វង់​សិល្បៈ​ប្រតិកម្ម​

ភ្នំពេញ​៖ទំនង​ជា​ចង់បានកេរ្តិ៍ឈ្មោះ ល្បាញល្បី ទើប សោភណ្ឌ លីនដា ​បញ្ចេញរូបភាព លិឍអណ្តាត ​ជាមួយនឹងដៃគូស្នេហា ​ដែលជា​អ្នកដឹកនាំ​នៅផលិតកម្មសាន់ដេ លោក មករា ។​
​រូបភាព​មួយសន្លឹក លិឍ ឬ លិត អណ្តាត នេះបានធ្វើឲ្យអ្នកសិល្បៈ ជាពិសេស​អ្នក​តាមដានសង្គមសិល្បៈភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ រូបនេះ នាង​កំពុងតែ​​បំផ្លាញ់កិត្តិយស​ខ្លួន​ឯង និង សម្លាប់អាជីព ផងដែរ មិនគួរណា​ធ្វើដូច្នោះទេ ។ នេះបើតាមសម្តី អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក​។​
Lin-1
តារាម្នាក់ដែលកំពុង​ បំផុសគំនិតជួយអ្នកសិល្បៈ កំពុងមានទុក្ខ នោះ បានបញ្ចេញប្រតិកម្មថា “វាជារឿងបុគ្គល តែមិនគួរណា​ភ្លេច​ខ្លួនជា​ស្រី ហើយម្យ៉ាង​ទៀតជា​អ្នកសិល្បៈ ដែលធ្វើឲ្យមានការ​ប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ និង​​ធ្វើឲ្យអ្នកតាមដានសង្គមសិល្បៈ ម៉ៃ ត្រីមួយស្អុយ ស្អុយមួយកន្ទ្រក់ ” ។​
ប្រភពនេះបន្តថា ​នាងកំពុងតែធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មហាជនហើយ ជាពិសេស វប្បធម៌​ របស់ខ្មែរ មិនគួរណា ធ្វើបែនេះ ទេ បើសិនខ្លួនជាបរទេស ធ្វើអី ធ្វើទៅ តែនេះខ្មែរណា ។​

យើងសង្ឈឹមថា ជាមួយនឹងព័ត៌មាននេះ នាងនឹងចេញមុខបកស្រាយ ជាក់ជាមិនខាន ឡើយ ​ខណៈដែលព័ត៌មាននេះ កំពុងផុសផុល យ៉ាងខ្លាំង​លើបណ្តាញសង្គមហ្វេសប៊ុក​៕​

មតិយោបល់