កំពង់ចាមៈ ដើម្បីធ្វើការជួសជុល និងកែលម្អខ្សែបណ្ដាញអគ្គិសនី នៅប្រទេសវៀតណាម អគ្គិសនីកំពង់ចាម សាខាមេមត់ នឹងធ្វើការផ្ដាច់ភ្លើងរយៈពេល៥ម៉ោង។ នេះបើតាមសេចក្ដីជូនដំណឹងមុននេះ១០នាទី។
បើតាមសេចក្ដីជូនដំណឹង ឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ អគ្គិសនីកំពង់ចាម សាខាមេមត់ នឹងធ្វើការផ្ដាច់ភ្លើងបណ្ដោះអាសន្ន ដើម្បីឲ្យអគ្គិសនីវៀតណាម ធ្វើការជួសជុល និងកែលម្អខ្សែបណ្ដាញតង់ស្យុងមធ្យម២២គីឡូវ៉ុល។
បញ្ជាក់ៈ អគ្គិសនីកំពង់ចាម សាខាមេមត់ នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រើប្រាស់ឡើងវិញ ទៅតាមការងារជាក់ស្ដែងនៅពេលបញ្ចប់ការងារ៕
មតិយោបល់