ព័ត៌មានបច្ចេកវិទ្យា

ផ្លូវក្រាលបន្ទះសូឡ៊ែរដំបូងបង្អស់របស់ពិភពលោក បើកសម្ពោធនៅបារាំង

ទីប្រជុំជនតូចមួយក្នុងតំបន់ប្រវត្តិសាស្រ្ត Normandy ប្រទេសបារាំង ត្រូវបានគេអះអាងថា ជាទីដែលផ្លូវក្រាលបន្ទះថាមពលពន្លឺព្រះអាទិត្យ ត្រូវបានបើកឱ្យប្រើប្រាស់មុនដំបូងគេបង្អស់នៅលើពិភពលោក។

ផ្លូវដែលត្រូវបានស្ថាបនាដើម្បីបង្កើតថាមពលអគ្គីសនីបំភ្លឺអំពូលតាមដងផ្លូវក្នុងតំបន់នេះ លាតសន្ធឹងចម្ងាយ ១ គីឡូម៉ែត្រ តាមបណ្តោយផ្លូវមួយក្នុងភូមិ Tourouvre-au-Perche និងចំណាយទឹកប្រាក់សាងសងអស់ជាង ៥ លានដុល្លារអាមេរិក ហើយត្រូវបានបើកសម្ពោធនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដោយរដ្ឋមន្រ្តីអេកូឡូស៊ីបារាំង លោក Segolene Royal។ នេះបើយោងតាមរបាយការណ៍មួយបោះផ្សាយលើកាសែត Guardian។ ផ្លូវនោះដែរ ប្រើប្រាស់បន្ទះសូឡ៊ែរអស់ចំនួន ២,៨០០ ការ៉េ និងមានក្រាលដោយស្រទាប់ការពារដ៏រឹងមាំ អាចអនុញ្ញាតឱ្យយានយន្តធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃបានដោយគ្មានបញ្ហា៕

ប្រភពព័ត៌មាន៖ cnet

មតិយោបល់