ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកំប្លែង តុកគី លាភាពក្រមុំវ័យ ៣៧ ឆ្នាំចូលរោងការជាមួយគូស្នេហ៍

អាចចាត់ទុកបានថាជាអាពាហ៍ពិពាហ៍ដ៏ធំបំផុតនៅចុងឆ្នាំ ២០១៦ សម្រាប់តារាកំប្លែង នឹងជាពិធីករស្ថានីយ៍ទូរទស្សន៍ល្បី នាង តុកគី សុដារ័ន ដែលជាគូស្នេហ៍ លោក ប៊ូប៊ូ កាំថន បានចូលរោងការជាមួយគ្នា ដែលមានទំនាក់ទំនងស្នេហាអស់រយ:ពេល ១៣ ឆ្នាំមកហើយ ។

អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានធ្វើឡើងនៅក្នុងវិមាន វាំងសាមម៉ ក្នុងទឹកដីខេត្ត ឧត្តដនថានី តាមបែបប្រពៃណីថៃ នឹង ថៃ ឥសាន ដែលជាប្រពៃណីកំណើតរបស់គូស្នេហ៍ទាំងពីរនាក់ ក្នុងពិធីនោះដែលមានវត្តមានសំណាក់មិត្តរួមអាជីព នឹង ញាត្តិមិត្តបងប្អូនជាច្រើន ជាពិសេសហ្វេនៗអ្នកគាំទ្រតែម្ដង ។

សង្កេតឃើញថា អាពាហ៍ពិពាហ៍តារាកំប្លែង វ័យ ៣៧ ឆ្នាំ រូបនេះមានភាពល្បីល្បាញពេញប្រទេសថៃ នឹង បណ្ដាលប្រទេសជិតខាងផងដែរ បើទោះជាថ្ងៃមង្គលក៏ដោយ ក៏តារាស្រី តុកគី នឹង ស្វាមី នៅតែមិនចោលស្ទាយកំប្លែង កំដរភ្ញៀវកិត្តិយសដែលបានចូលរួមពិធីមង្គលការនោះ ៕

ប្រភព៖ tvpool

មតិយោបល់