បន្ទាប់ពីសុគន្ធ និសា ដែលធ្លាប់ច្រៀងបទនិពន្ធដោយលោក ម៉ា សេរី នៅមានតារាជួរមុខហង្សមាសមួយទៀត ដែលជាអតីតតារាចម្រៀង រស្មីស្ទឹងសង្កែ កញ្ញា ឱក សុគន្ធកញ្ញា ។
បើតាមការទម្លាយស្នាដៃនិពន្ធដោយលោក ម៉ា សេរី លើគណនីហ្វេសប៊ុក លោកស្រី ស៊ូរ វ៉ាន់នី ដែលជាអតីម្ចាស់ផលិតកម្មស្ទឹងសង្កែ កាលពីរាត្រីយប់មិញនេះ បានបង្ហាញតារាចម្រៀងដែលធ្លាប់ច្រៀងបទស្នាដៃនិពន្ធដោយប្រធានកីឡាស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ខាងលើ ។ ក្នុងនោះដែរ មាន ឈឿន ឧត្តម អ៊ឹង វលក្ខណ៍ទេវី សូ សុភ័ក្រ សុគន្ធ និសា និង កាន់តែពិសេសនោះគឺ ឱក សុគន្ធកញ្ញា ។
សូមរំឭករឿងចាស់បន្តិច ពាក់ព័ន្ធនឹង សុគន្ធ និសា វិញ ត្រូវបានលោក សុខ ជំនោរ បង្ហាញថា នាងធ្លាប់ច្រៀងបទនិពន្ធដោយ លោក ម៉ា សេរី ក្រោមចំណងជើងថា «អរគុណភាពក្រ» ។ បង្ហាញសារលើហ្វេសប៊ុកអតីតអ្នកនិពន្ធនៅហង្សមាសរូបនេះ ត្រូវបានគេគិតថា លោកចង់ជំរុញឲ្យនាង(សុគន្ធ និសា) ទៅអុជធូប ដើម្បីលាគុណស្រ័យចុងក្រោយ។
ងាកមកកាន់ ឱក សុគន្ធកញ្ញា វិញ ក៏ធ្លាប់ជាប់គុណស្រ័យតិចតួចដែរ ដោយធ្លាប់ច្រៀងបទ និពន្ធដោយលោក ម៉ា សេរី ដូចគ្នា ក្រោមចំណងជើងថា «យំចាំបង»៕
ទស្សនាវីដេអូ៖
មតិយោបល់