ព័ត៌មានសិល្បៈ និងកម្សាន្ត

G-Dragon​ ​ជា​ប់​​ចំ​ណា​ត់​ថ្នា​ក់​​លេ​ខ​ ​១​ ​នៅ​លើ​ ​Weibo​

ប្រភព​ព័ត៌មាន​ពី គេហទំព័រ Soopi បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ម្សិលមិញ​សមាជិក​របស់​ក្រុម Big Bang តារា​ចម្រៀង​G-Dragonទទួលបាន​ការគាំទ្រ​ចំនួន ១៥០.៥៦៨ ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការជ្រើសរើស​ក្នុង Weibo ដែល​ជា​ប្រព័ន្ធ SNS ដ៏​ធំ​ក្នុង​ប្រទេស​ចិន​។​

​តារា​រូប​នេះ​ត្រូវបាន​គេ​ចុច​មើល និង​ស្វែងរក ក្នុង​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​ច្រើនជាងគេ រហូតដល់​ទៅ ៧៣៦៨៥ ដង​។ នេះ​គឺជា​ការបង្ហាញ​មួយ​ដ៏​ល្អ សម្រាប់​ក្រុម Big Bang ដែល​បាន​ចាប់ផ្តើម កិច្ចការ​ជា​ផ្លូវការ​ក្នុង​ប្រទេស​ចិន​ម្ល៉េះ​។​
​ក្នុង​រូបភាព​ទទួលបាន​ជោគជ័យ​នេះ ក្រុម Big Bang សង្ឃឹមថា​នឹង​ទទួល​ជោគជ័យ​ដ៏​ធំ ក្នុង​ប្រទេស​ចិន នឹង​ប្រទេស​អាស៊ាន​ដ៏ទៃទៀត​។​

​អ្នកគាំទ្រ​របស់​ក្រុម Big Bang ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់ ជាមួយនឹង​ចំណាប់ អារម្មណ៍​ថ្មីៗ​នេះ​ចំពោះ G-Dragon ។​ទោះបីជា​យ៉ាងណា​ក៏ដោយ​នៅ​ក្នុង​កម្មវិធី MAMA កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ថ្មីៗ​នេះ​, ក្រុម Big Bang ក៏​បាន​ឈ្នះ​ពានរង្វាន់ Worldwide Performance, Best Male និង Group Artist of the Year ផងដែរ​៕

មតិយោបល់