វាមិនមែនជារឿងសម្ងាត់អីនោះទេ ដែលម្ចាស់បទ Last christmas លោក George Michael បានស្វែងរកថវិកាការបានយ៉ាងច្រើន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
តារាចម្រៀង Michael ត្រូវបានគេរាយការណ៍ថា មានទ្រព្យសរុបចំនួន ២០០ លានដុល្លារអាម៉េរិក នៃពេលការស្លាប់របស់គាត់។ តារាចម្រៀងខាងលើនេះ ក្នុងអាជីពជាអ្នកចម្រៀងបានទទួលបានជោគជ័យបំផុត តាមរយៈបទ Wham! ។
ក្នុងចំណោមទឹកប្រាក់ ២០០ លានដុល្លារម្ចាស់បទ Last christmas គឺមានគេហដ្ឋានជាច្រើន ជាកម្មសិទ្ធរបស់លោក ក្នុងនោះមានគេហដ្ឋាននៅ Oxfordshire ប្រទេសអង់គ្លេស ដែលជាកន្លែងលោកបានស្លាប់ ។ គាត់ជាម្ចាស់ អចលនទ្រព្យ នៅ Highgate នៅជាយក្រុងឡុងដ៌ ។ ក្រៅពីនេះលោក បានទិញផ្ទះនៅឆ្នេរ ប្រទេសអូស្ត្រាលី ក្នុងតម្លៃ ៥,៨ លានដុល្លារអាម៉េរិក បន្ទាប់ពីធ្វើដំណើរកម្សាន្តទៅទីនោះ កាលពីឆ្នាំ២០១០។សម្រាប់តារាចម្រៀង Michael មិនមានប្រពន្ធកូន ត្រូវទទួលទ្រព្យសម្បត្តិនេះទេ ។
បញ្ជាក់ផងដែរថា ម្ចាស់បទ Last christmas បានស្លាប់ចំថ្ងៃបុណ្យ គ្រីស្មាស ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ដោយសារបញ្ហាបេះដូង៕
មតិយោបល់