ព័ត៌មានជាតិ

សន្តិសុខផ្សារអូរឡាំពិកតូចចិត្តនឹងស្រីស្នេហ៍ យកកាំភ្លើងបាញ់សម្លាប់ខ្លួន

ភ្នំពេញៈ សន្តិសុខផ្សារអូរឡាំពិកម្នាក់ បានយកកាំភ្លើង AK បាញ់សម្លាប់ខ្លួន ដោយសារតូចចិត្តរឿងស្រីស្នេហ៍ ។ ហេតុការណ៍នេះ បង្កការភ្នាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅជាន់ទី៣ នៃមជ្ឈមណ្ឌមពាណិជកម្មផ្សារអូឡាំពិក ក្រុម១៣ ភូមិ០២ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា ជនអត្តឃាត​មានឈ្មោះ ស្រុង ឈិនឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខផ្សារអូរឡាំពិក ស្នាក់នៅក្នុងផ្សារអូឡាំពិក ។ ជនរងគ្រោះបានយកកាំភ្លើងធុន AK47 បាញ់សម្លាប់​ខ្លួនឯងមួយគ្រាប់ ត្រូវចំបំពង់កខាងឆ្វេងធ្លាយទៅក្រោយរងរបួសធ្ងន់ ហើយត្រូវបានដឹក​បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីររុស្ស៊ី។

ប្រភពបានបន្តទៀតថា ជនរងគ្រោះមុននឹងធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង បានសរសេរសំបុត្រ​បណ្ដាំមួយច្បាប់ ដែលរៀបរាប់រឿងរ៉ាវស្នេហ៍ខកចិត្ត​ទុកជូនស្រីស្នេហ៍៕

មតិយោបល់