តារាដែលជាប់ឈ្មោះសិចស៊ី កញ្ញា សេង សូណា ក្តាប់បានតំណែងសិចស៊ី មួយទៀតហើយ របស់ផលិតករបារាំង ដែលតម្រូវឲ្យនាងដើរតួជានារីសិចស៊ីក្នុងភាពយន្តបែបអន្តរជាតិមួយនេះ។
នេះមិនមែនជាលើកទី១នោះទេ ដែលសេង សូណា ទទួលបានតំណែងជាតារាសិចស៊ីក្នុងភាពយន្ត ដោយតំណែងសិចស៊ីនេះ នាងបានទទួលម្តងរួចទៅហើយ ក្នុងខ្សែភាពយន្ត «ហនុមាន» ។
ថ្លែងប្រាប់ Post News នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្រីស្រស់ សេង សូណា បានបញ្ជាក់ឲ្យដឹងថា នាងទើបតែទទួលបានការថតខ្សែភាពយន្ត ថ្មីមួយទៀត របស់ផលិតករបារាំង ដែលជាខ្សែភាពយន្ត បែបអន្តរជាតិ ។
តួស្រីលេងដើមទ្រូងរូបនេះ បានបន្តថា សម្រាប់តំណែងរបស់នាងក្នុងខ្សែភាពយន្ត គឺដើរតួជាមនុស្សស្រីសិចស៊ី ដោយមានសង្សារ នៅក្រៅប្រទេស ហើយសង្សារទៀតសោត ជាមនុស្សអៀនច្រើន ។ ទោះជាយ៉ាងណា សេង សូណា ថា តំណែងរបស់នាងក្នុងខ្សែភាពយន្តនេះ មិនដល់ថ្នាក់ស៊ីជម្រៅ ដោះខោ ដោះអាវអាក្រាតនោះទេ ត្រឹមតែស្លៀកពាក់សិចស៊ី។
សម្រាប់ខ្សែភាពយន្តនេះមានចំណងជើងអ្វីនោះ សេង សូណា សូមលាក់សិន ដោយមិនបញ្ចេញនោះទេ ខ្លាចខុសគោការណ៍ របស់ក្រុមការងារផលិតករ របស់បារាំង៕
មតិយោបល់