(ភ្នំពេញ)៖ ដោយសារតែវិបត្តិនៃជំងឺរាតត្បាតសាកលកូវីដ-១៩ បានបង្ខំឲ្យកន្លែងកំសាន្តជាច្រើនប្រកាសបិទទ្វារជាបន្តបន្ទាប់ ក្នុងនោះមានទាំងរោងភាពយន្តផងដែរ។ យ៉ាងណាមិញ នៅថ្ងៃទី២៨ ខែតុលា កន្លងទៅថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាស ស្តីពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទី រោងភាពយន្ត និងរោងសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ។ ការបើកដំណើរការឡើងវិញនេះ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈធំដោយសារជំងឺកូវីដ-១៩។
យ៉ាងណាទន្ទឹមនឹងការសម្រចអនុញ្ញាតឱ្យបើកដំណើររោងភាពយន្ដវិញនេះ ក៏មាន មហា ជន សិល្បករ ផលិតករជាច្រើន បានសម្ដែងនូវសេចក្ដីរំភើបរីករាយជាខ្លាំង ជាពិសេស ការបើក ដំណើរ រោងភាពយន្ដ ឡើងវិញនេះ គឺជាក្ដី សង្ឃឹម ដ៏ធំមួយដែល សិល្បករ និង ផលិតករកម្ពុជាជាច្រើនកំពុងតែទន្ទឹងរងចាំផងដែរ។
ជាក់ស្ដែងលោក ហ៊ុយ យ៉ាឡេង ផលិតករឆ្នើមមួយរូបប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងនាមលោកជាផលិតករម្នាក់ លោកពិត ជាមាន ក្ដីរំ ភើប រីករាយជាខ្លាំង ក្រោយ ពីឮដំណឹងថា រោងភាពយន្ដត្រូវបានអនុញ្ញាតឱ្យដំណើរការ ។ផលិតករចាស់វស្សាដែលធ្លាប់ប្រឡូកក្នុងវិស័យភាពយន្ដជាង២០ឆ្នាំរូបនេះ បាននិយាយ ថា ចំពោះអ្នកដែល មានមុខ របរតែមួយ និង ពឹង ផ្អែក ទាំងស្រុង លើរបរ ផលិតភាពយន្ដ ដូច ជារូប លោក នៅពេល ដែល រោង កុនបិទ គឺដូច ជាបិទ ឆ្នាំង បាយ អញ្ចឹង ។
យ៉ាងណាការឡើង រោង កុន ឡើងវិញនៅពេលនេះ គឺជាពន្លឺដ៏ល្អមួយ ព្រោះវិស័យភាពយន្ដ គឺ ជាវិស័យមួយដែលអាចជួយប្រទេសជាតិផ្នែកផ្សព្វផ្សាយវប្បធម៌ ។





មតិយោបល់