ព័ត៌មានសិល្បៈ និងកម្សាន្ត

ខាត់ សុឃីម បង្អួតរថយន្ត Mecedes 2015 ដែលប្ដីកាដូឲ្យ

ក្នុងពិធីបើកសម្ពោធគម្រោងពុះលក់ដីឡូតិ៍ នៅខេត្តព្រះសីហនុ អ្នកនាង ខាត់ សុឃីម បានបង្អួតរថយន្ត ម៉ែកសឺដេស បានចេញចុងឆ្នាំ២០១៥ យ៉ាងទំនើប ដែលអ្នកនាងអះអាងថា ជាកាដូស្វាមីទិញឲ្យ។ ជាមួយនឹងគម្រោងបើកលក់ដីធ្លីជាមួយដៃគូធ្វើឲ្យអ្នកគាំទ្រផ្អើលផង ទើបធ្វើឲ្យម្នាក់ៗ កោតសរសើរពីភាពជោគជ័យរបស់អ្នកនាងកាន់តែខ្លាំង។

អ្នកនាង ខាត់ សុឃីមៀនិយាយថា រថយន្តម៉ែកសឺដេស ដែលអ្នកនាងទើបតែបង្ហាញនេះ គឺជាកាដូ ដែលប្ដីអ្នកនាងទិញឲ្យ ដោយគ្រាន់តែបានដឹងថាស្វាមីកុម្ម៉ង់មក ហើយមិនទាន់មកដល់ផង គឺអ្នកនាងត្រេកអរចង់ហោះ។ រថយន្តនេះអ្នកនាងថា ទើបតែមកដល់ផ្ទះកាលពីថ្ងៃទី៣១ មករា ប៉ុណ្ណោះ ដោយស្វាមីរបស់អ្នកនាងយកចូលផ្ទះ មកឲ្យទាន់អ្នកនាងជិះយកទៅសម្ពោធដីតែម្ដង។

អ្នកនាង ខាត់ សុឃីម បញ្ជាក់ថារថយន្តនេះមានតម្លៃ៧មុឺនដុល្លារ ចំណែករថយន្ត ហ្វត ដែលអ្នកនាងធ្លាប់ប្រើគឺទុកឲ្យស្វាមីជិះ។ អ្នកនាងថាខ្លួនស្រលាញ់រថយន្ត Mecedes នេះយូរហើយ ជាពិសេសក្នុងពេលអ្នកនាងគិតថាខ្លួនប្រើរថយន្តខ្ពស់ៗ គឺពិបាកមើលផ្លូវ ពេលបើកផ្លូវឆ្ងាយ៕

មតិយោបល់