ព័ត៌មានសិល្បៈ និងកម្សាន្ត

ខែរងាខ្លាំង Jennifer Lopez កាន់តែស៊ីជម្រៅជាមួយ Drake

កំពូលតារាចម្រៀងហូលីវូតពីរដួង គឺនាង Jennifer Lopez និង Drake កំពុងតែបង្កាត់ភ្លើងស្នេហ៍ ដើម្បីកំដៅខ្លួនក្នុងរដូវកាលធ្លាក់ព្រិល ហើយតារាពីរដួងនោះ ពិតជាមានភាពរ៉ូមែនទិក ជាងតារានានា នៅក្នុងចង្កោមសិល្បៈហូលីវូត ផងដែរ ដែលថ្មីៗ នេះនាង Jennifer Lopez បានបង្ហោះរូបគូស្នេហ៍ទាំង ប្រើចំណងជើងស៊ីអារម្មណ៍ថា ” Drake បានលេងផ្ទះនាងខ្ញុំរហូត ” ពិតជាមិនធម្មតាមែន រដូវរងារនារីម្នាក់នេះ មានភាពឯកាខ្លាំងណាស់ហើយមើលទៅ ។

បើយោងតាមសម្ដីដកស្រង់របស់ សារព័ត៌មាន Th People បានសរសេរថា នាង Jennifer Lopez ពិតប្រាកដជាចង់បានរសជាតិអារម្មណ៍ថ្មី ក្ដីរំភើប នឹង ការចាប់អារម្មណ៍ពីសង្សារ បាននាងចេះតែមានព័ត៌មានបបួលលោក Drake ទៅលេងផ្ទះនាងជាញឹកញាប់ ក៏ប៉ុន្ដែអ្វីនាង Jennifer Lopez បកស្រាយប្រាប់ទៅសារព័ត៌មានខាងវិញនោះគឺថា នាងនឹង Drake ត្រូវធ្វើចម្រៀងថ្មីរួមគ្នា តែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា នាង Jennifer Lopez និង Drake បានបង្ហោះរូបថតរបស់ខ្លួនស្អិតរមួតនឹងគ្នា ខុសពីអ្វីដែលនាង Jennifer Lopez បានបកស្រាយទៅវិញ តើភាពរ៉ូមែនទិករបស់អ្នកទាំងពីរមានដំណើរដើមទងអ្វីឲ្យពិតប្រាកដ ? បើមើលទៅកាន់តែដូចជាប្ដីប្រពន្ធទៅហើយហ្នឹង ៕


ប្រភព៖ people

មតិយោបល់