ជម្លោះហិរញ្ញវត្ថុ បានកើតឡើង ចំពោះបទ “Blurred Lines” ដោយក្នុងនោះមានតារាចម្រៀង Robin Thicke, Pharrell Williams និង T.I ដែលជាអ្នកចូលរួមបង្កើត និងសម្តែងក្នុងបទនេះ ។
បទ “Blurred Lines” រកបានប្រាក់ចំណេញ $16,675,690 លានដុល្លារអាមេរិក ដែលជាបទមួយ រកចំណូលច្រើនបំផុតក្នុងឆ្នាំ ២០១៣ ។បើតាមប្រភពព័ត៌មាន ផ្សាយចេញដោយ គេហទំព័រ Yahoo បានចេញផ្សាយថា ដោយសារតែហិរញ្ញវត្ថុ រកបានដ៏ច្រើននេះ បានធ្វើឲ្យតារាចម្រៀងទាំងបី បានឈ្លោះប្រកែកគ្នា ទាមទាររកចំណែករៀងខ្លួន ។
ក្នុងចំណោមទឹកប្រាក់ ជាង ១៦ លនដុល្លារ ចំនួនទឹកប្រាក់ $5,658,214 ដុល្លារ បានទៅ តារាចម្រៀងមុខស្រស់ Robin Thicke ទឹកប្រាក់ចំនួន $5,153,457 ដុល្លារផ្តល់ឲ្យ Pharrell Williams និង $704,774 ដុល្លារឲ្យទៅ T.I ។
មតិយោបល់