ព័ត៌មានកីឡា

​ខ្សែ​ប្រយុទ្ធ​ថៃ Siroch Chattong ​ត្រូវ​ក្លឹប​លីគ​កំពូល​ឥណ្ឌូនេស៊ី​ចង់​បាន

Siroch Chattong ​ខ្សែ​ប្រយុទ្ធ​ដែល​រក​បាន​២​គ្រាប់​ជួយ​ថៃ​ឈ្នះ​ពាន AFF Suzuki Cup 2016 ​ត្រូវ​បាន​ក្លឹប​Madura United ​ចង់​បាន ​ក្រោយ​ពី​ឃើញ​ទម្រង់​លេង​ឡើង​ខ្លាំង ​ហើយ​ក៏​មាន​ក្ដី​រំពឹង​ខ្ពស់​ថា​អាច​យក​បាន​ដូច​បំណង​ដែរ។

បើ​តាម​កាសែត​ពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Madura United ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ពួកគេ​ចង់​ទិញ​យក​កីឡាករ​វ័យ​២៤​ឆ្នាំ​ដែល​លេង​ឱ្យ​ជម្រើស​ជាតិ​ថៃ​ខាង​លើ​នេះ​ណាស់​ពី​ក្លឹប Ubon UMT United ​។ ខណៈដែល​ពួកគេ​នឹង​ធ្វើ​ការ​ប្រកាស​ឱ្យ​ដឹង​ថា​ទិញ​បាន​មិន​បាន​ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ ​ក្រោយ​បញ្ជូន​ភ្នាក់ងារ​ចរចា​ទៅ​ប្រទេស​ថៃ​រួច​ទៅ​ហើយ។

Madura United ​មាន​បំណង​ធំ​ក្នុង​ការ​លេង​នៅ​លីគ​របស់​ពួកគេ ​ដោយ​បាន​ទាក់ទង​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី Irfan Bachdim ម្នាក់​ដែរ​ពី​ក្លឹប​នៅ​ជប៉ុន Consadole Sapporo ។ ​ខណៈ​ដែល​ក្លឹប​មួយ​នេះ ​ចង់​ធ្វើ​យ៉ាងណា​ឱ្យ​មាន​កីឡាករ​ក្រៅ​ប្រទេស​ល្អ​ៗ​នៅ​ក្នុង​ក្រុម​ឱ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ក្លាយ​ជា​ក្លឹប​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​មួយ​នេះ៕

មតិយោបល់