Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តួឯក កែងឆេះ ជ...

តួឯក កែងឆេះ ជង្គង់ហោះ ចែកកង់ដល់កុមារក្រីក្រ ៣០០គ្រឿង

ចុងឆ្នាំ ២០១៦ តារាឯកប្រុស លោក ចា ភ្នំ បានសាងកុសលលាងជំរះឆ្នាំចាស់ នឹងបួងសួងប្រាថ្នាសុំ ការរីកចម្រើន និងការជួបប្រទះតែសេចក្ដីសុខនៅក្នុងជីវិតនាឆ្នាំថ្មី ឆ្នាំ ២០១៧ ហើយលោកបានពាំនាំយក កង់ ចំនួន ៣០០ គ្រឿង យកមកចែកជូន កុមារៗក្រីក្រដែលកំពុងខ្វះខាត ក្នុងមធ្យោបាយធ្វើដំណើរទៅកាន់សាលារៀន ។

លោក ចា ភ្នំ បានប្រាប់ថា លោកបានត្រៀមកង់ចំនួន ៣០០ គ្រឿង នឹង សំភារ:សិក្សាមួយចំនួន ដែលត្រៀមចែកជូនប្អូនៗ នៅក្នុងសាលារៀន​ បី ផ្សេងគ្នាដូចជា ទី១ សាលា បាន ផាយម ទី២ សាលា បាន ឆាំ នឹងទី៣ សាលារៀន បាន ផូក្រាសាំង ដែលក្នុងសាលានីមួយៗ ទទួលបាន កង់ ១០០ គ្រឿង ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៧ តារា ថៃ ហូលីវូត លោក ចា ភ្នំ មានការងារជាច្រើនទៀត ដែលគ្រោងនឹងបង្ហាញជូន សំណាក់អ្នកគាំទ្ររូបលោកផងដែរ ដូច្នោះហើយសូមកុំភ្លេចរង់ចាំនឹងផ្ដល់កម្លាំងចិត្តចំពោះរូបលោកផង ៕

ប្រភព ៖ thairath