ប្រភពព័ត៌មានចចាមអារ៉ាមបានឲ្យដឹងថាតារាសម្តែង លោក លឹម ជាឡាយ ដែលគ្រប់គ្នាកោតសរសើរពីសម្រស់ធម្មជាតិរបស់លោក ថាស្អាតៗគ្រប់គ្នានោះ កំពុងជួបនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណះដែលតារាសម្តែងរូបនេះបានចូលទៅ ផឹកស៊ី នៅក្លិបមួយកន្លែងក្នុងរាជធានីភ្នំពេញ។
ប្រភព ចចាមអារ៉ាមដដែលបានបន្តទៀតថា ហេតុការណ៍នេះកើតឡើងដោយសារតារាសម្តែងរូបនេះ ផឹកស្រាស្រវឹងបាត់បង់ស្វារតីក្នុងការបើកបរ រហូតដល់ថ្នាក់រេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើ។ម្យ៉ាងវិញទៀតការក្រេបសុរា ដល់ថ្នាក់បាត់បង់ស្វារតីនេះដែរដោយសារតែលោក បាត់បង់នូវស្នេហា ដែលខំសន្សំជាយូរណាស់មកហើយជាមួយនឹងម្ចាស់ចិត្តរបស់ខ្លួន និងទង្វើរមិនគាប់បីរបស់ខ្លួន ទៅលើមិត្តស្រីនោះ។ ទោះបីជាយ៉ាងនេះក្តីសម្រាប់លោក លឹម ជាឡាយ នៅពេលនេះដែរ ត្រូវបានគេបញ្ចូនទៅព្យាបាលនៅ មន្ទីរពេទ្យ សង់ត្រាល ក្រោយហេតុការណ៍គ្រោះថ្នាក់មួយនេះកើតឡើង ដោយរបួសជើងយ៉ាងធ្ងន់ធ្ងរ តែមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។

លោក លឹម ជាឡាយ គឺជាតារាសម្តែងមួយរូប ដែលកំពុងទទួលបាននូវប្រជាប្រិយភាព ដែលមួយប្រាវមុន នេះលេចឭពាក្យចចាមអារ៉ាមថា លោកមានស្នេហាលួចលាក់ជាមួយនឹង ស្រីស្រស់ កែវ និសា តារាដែលជ្រោងបានតួឯកផ្ទួនក្នុងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ផងដែរ។ប្រភពព័ត៌មានមួយនេះដែរត្រូវបាន ដៃគូររបស់លោក នាង កែវ និសា បានចេញមុខបកស្រាយនូវចំពោះបញ្ហាមួយនេះ ដែលលើកឡើងមិនសមហេតុផល ដោយបានបញ្ជាក់ថា នាង និងលោក លឹម ជាឡាយ គ្រាន់តែជាដៃគូរសម្តែង ក្នុងពិភពសិល្បៈតែប៉ុណ្ណោះ មិនបានទំនាក់ទំនងអីៗ លើសនេះទេ។
ងាកមកគ្រោះថ្នាក់ចរចរណ៍របស់លោក លឹម ជាឡាយវិញម្តង បើយើងពិនិត្យតាមដានឲ្យចំទៅ វាគ្រាន់តែជាសាច់រឿងមួយ ដែលមាននៅក្នុងចម្រៀង ដែលនិពន្ធ ដោយ លោក សុខ ចាន់ផល ច្រៀង ដោយតារាចម្រៀង ពេញនិយមចាស់វស្សា ព្រាប សុវត្តិ ក្រោមចំណងជើងថា “គេល្អហើយ អូនអើយ! កុំយំ” តែប៉ុណ្ណោះ៕
ទស្សនាបទចម្រៀង ដូចខាងក្រោម៖
មតិយោបល់