ក្រុមហ៊ុនអាមេរិក Aprati Foods បាននិងកំពុងបោះទុនប្រមាណ ២លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតស្ករគ្រាប់ នៅតំបន់សេដ្ឋកិច្ចភ្នំពេញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិចេញផ្សាយនៅថ្ងៃនេះ។
រោងចក្រផលិតស្ករគ្រាប់នេះ ត្រូវការកំលាំងពលកម្មប្រមាណ ៥០នាក់ ដែលគ្រោងនឹងផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ហើយនឹងនាំចេញទៅក្នុងតំបន់នាពេលក្រោយ។
ក្រុមហ៊ុន Aprati Foods បានសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដោយក្រុមហ៊ុនទីប្រឹក្សា Sustinat Green នឹងផ្តល់យោបល់ដោយក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលជាលទ្ធផល គឺតម្រូវឲ្យក្រុមហ៊ុនម្ចាស់គម្រោងយកចិត្តទុកដាក់លើ ការបំពុលខ្យល់ គ្រប់គ្រងសំឡេងនិងរំញ័រ គ្រប់គ្រងសំណល់ ។ល។
គួរបញ្ជាក់ថា ក្រុមហ៊ុន Aprati Foods បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ ២០១៣ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាមេរិក American Licorice ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩១៤៕



មតិយោបល់