ព័ត៌មានសិល្បៈ និងកម្សាន្ត

ពីង រ៉ូហ្សា ភាយក្លិនអាស្រូវក្ដៅគគុក

បន្ទាប់ពីបានស្ងប់ស្ងាត់ក្នុងរឿងស្នេហាភេទដូចគ្នាជាមួយតារាសម្ដែងឌុច លីដា បានមួយរយ: គេចាប់អារម្មណ៍តារាសម្ដែងនាងពីង រ៉ូហ្សា ទទួលបានឱកាសលេចធ្លោគួរឲ្យសរសើរនៅក្នុងពិភពសម្ដែង។ ទន្ទឹមនឹងមានទីផ្សារជាងមុន រឿងអាស្រូវហូរហែរក៍បណ្ដាលតារាស្រីរូបនេះស្អុយឈ្មោះបន្តកន្ទុយគ្នា រហូតក្លាយជាប្រធានបទក្ដៅគគុកដែលតម្រូវឲ្យមហាជនផ្ដោតការឃ្លាំមើលរឿងជីវិតឯកជនរបស់នាងស្របគ្នា។

ពីង រ៉ូហ្សា ទទួលស្គាល់ថាក្នុងមួយរយ:ចុងក្រោយ ជីវិតឯកជនរបស់នាងមានការផ្ទុះឡើងនូវរឿងអាស្រូវជាក្លិនអសោចមិនចេះអស់មិនចេះហើយ រហូតធ្វើឲ្យនាងចង់ខ្លាចរអារ។ មជ្ឈដ្ឋានច្រើនឡើងបន្តលាបពណ៌ថានាងមានបុរសផ្កាយ២តាមស្អិត និងថាអ្នកធំនេះអ្នកធំនោះនៅពីក្រោយជាដើម មិនមិនខុសពីចោទថានាងពាក់ព័ន្ធប្ដីគេ។ នាងថាក្លិនអាស្រូវដែលបានភាយឡើងបានរុញឲ្យមានការយល់ច្រទ្បំច្រើនឡើង ថាអ្វីដែលនាងប្រឹងប្រែងគឺចំហាយពីបុរសទ្រព្យស្ដុកជាប្ដីគេនៅពីក្រោយ។ នាងថាមិនថាផ្កាយ២ ឬ បុរសទ្រព្យស្ដុក មិនសំដៅបុរសវ័យក្មេង ឬនៅលីវនោះទេ ទើបការលើកឡើងថាបុរសទាំងនោះពាក់ព័ន្ធរូបនាង គឺជាក្លិនដ៍អសោច សូម្បីតែនាងអត់ដឹងខ្លួន។

ក្រុមមនុស្សទាំងនោះបានទាំងអះអាងថានាងលួចលាក់ស្នេហ៍ម្នាក់ក្នុងចំណោមពួកគេ ដែលមិនអាចឲ្យនាងទទួលយកនោះផង ជាពិសេសបន្ទាប់ពីនាងក៍មានកម្រិតជីវភាពល្អប្រសើរជាងមុន។ នាងថាមិនស្គាល់អ្នកណាផ្កាយពីរ និងអ្នកណាទ្រព្យស្ដុកនោះទេ ដោយសារបុរសដែលប្រាស្រ័យទាក់ទង គ្រាន់តែជាបុគ្គលសាមញ្ញ ហើយរូបនាងក៍មិនខ្វល់លើសពីការសួរនាំការងារ។ នោះគឺជាការលាបពណ៌ដែលនាងបានចាត់ទុកថាការបង្ខូចឈ្មោះ ដែលនាំឲ្យនាងទៅណាមកណាក៏មានគេសួរ ហើយទោះជានាងប្រឹងឆ្លើយក៏នៅតែមានអ្នកថារូបនាងកុហកទៅវិញ។ នាងថាមិនសូវសប្បាយចិត្តទេ ដែលនាងមិនស្គាល់ផ្កាយ២ ឬប្ដីរបស់អ្នកណាទាល់តែសោះក្នុងភាពមិនធម្មតា តែបែរជាមានអ្នកសម្អុយ។

នាងនិយាយថា«ខ្ញុំឥឡូវល្បីតែរឿងចចាមអារ៉ាមហ្នឹងម្មង ដល់ចឹងចង់ឆ្ងល់ដែលអត់មានស្គាល់ផ្កាយ២ ឬប្ដីគេណាសោះ ស្រាប់តែមានគេនិយាយចឹងៗ!»។ នាងថាអ្នកតាមស្រឡាញ់មានច្រើន តែនាងមិនបានដឹងថានៅក្នុងចំណោមនោះមានបុគ្គលដែលគេចោទនាងឬយ៉ាងណានោះទេ ក្នុងពេលដែលនាងអត់ដែលបានខ្វល់ពីវត្តមានសុំស្គាល់របស់បុរសទាំងនោះផង។ នាងទទូចឲ្យបញ្ចប់ការបំភាយក្លិនអាស្រូវចំពោះនាង ដោយសារតែនាងរាល់ថ្ងៃរវល់រឿងថត មិនទាន់បានគិតដល់រឿងស្នេហា និងថាបើបុរសដែលបានចូលខ្លួនជាជំពូកមានប្រពន្ធមានកូនទៅទៀតរឹតតែមិនចង់ស្គាល់តែម្ដង។

នៅអំឡុងចុងឆ្នាំ២០១៦នេះ គេកត់សម្គាល់ថា កញ្ញាពីង រ៉ូហ្សា បានក្លាយជាតារាសម្ដែងដែលមានឱកាសបានតំណែងក្នុងរឿងតូចធំគួរឲ្យសរសើរម្នាក់ ដែលមិនខុសពីតារាមានភាពលេចធ្លោនៅក្នុងពិភពសម្ដែង។ ស្នាដៃរបស់នាងរួមមានរឿង«ណារ៉ូ និង សូម៉ាលី» រឿងភាគរបស់CTN ដែលនាងសម្ដែងជាមួយដៃគូចាស់គឺ ឌុច លីដា និងរឿងផ្សេងទៀត ដូចជារឿង«ទឹកភ្នែកព្រោះសម្រស់»គឺសុទ្ធតែជួយនាងមានគេស្គាល់ទូលំទូលាយមិនដូចមុន។ នាងត្រូវគេឃើញកាន់តែមានសម្រស់ខុសប្លែក និងឡូយឆាយជាងមុន ទើបព័ត៌មានចចាមអារ៉ាមក៏ចេះចូលបោកបក់ធ្វើឲ្យតារាស្រីរូបនេះប៉ះទង្គិចផ្លូវអារម្មណ៍ព្រោះតែចង់ជ័យជ័យក្នុងសិល្ប:៕

មតិយោបល់