Post News Media ព័ត៌មានជាតិ និស្សិតឆ្នាំទ...

និស្សិតឆ្នាំទី៣នៃវិទ្យាស្ថាន ស៊ីតិច ម្នាក់ ត្រូវគេកាប់សម្លាប់ដាច់ក យ៉ាងសាហាវព្រៃផ្សៃ

ភ្នំពេញ: ពិតជាសាហាវព្រៃផ្សៃណាស់ បុរសម្នាក់ដែលជានិសិ្សតឆ្នាំទី៣ នៃវិទ្យាស្ថានស៊ីតិច ត្រូវបានឃាតក កចូលមកកាប់សម្លាប់ក្នុងបន្ទប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ១១E3z តាមបណ្តោយផ្លូវឌឿងហែម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវឃាតក ចូលមកកាប់សម្លាប់ខាងលើនេះ មានឈ្មោះ ម៉េង ធៀង ភេទប្រុស អាយុ២០ឆ្នាំ ជានិសិ្សតឆ្នាំទី៣ នៃវិទ្យាស្ថានស៊ីតិច ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមសាក្សីក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឭ សម្លេងជនរងគ្រោះស្រែកថា «កុំវាយអញ ចាំអញសងលុយ» មួយសន្ទុះក្រោយមកស្រាប់តែស្ងាត់សម្លេងនោះទៅវិញ ជាហេតុធ្វើឲ្យអ្នកជិតខាង មានការងើយឆ្ងល់ ក៏នាំគ្នាមកឃើញ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបាត់ទៅហើយ។

រហូតមកទល់ពេលនេះ ចំពោះករណីឃាតកម្មកាប់សម្លាប់ខាងលើ សមត្ថកិច្ចជំនាញ កំពុងតែបើកការស្រាវជ្រាវនិងស៊ើបអង្កេតនៅឡើយ។

ព័ត៌មានលម្អិត Post News នឹងជម្រាបជូនបន្តទៀត៕