ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែងល្បីឈ្មោះរបស់ចិន Ruby Lin ហៅ ចៀវៃ ត្រូវគេរិះគន់ព្រាតរឿងមិនបរិច្ចាគជំនួយដល់ប្រទេសចិនករណីទឹកជំនន់

 

(ចិន)៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Ruby Lin ហៅ ចៀវៃ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលនាង បានបង្ហោះរូបថតរបស់ខ្លួន បង្ហាញពីសម្រស់យ៉ាងស្រស់សោភា និងមើលទៅពិតមានភាពវ័យក្មេង ក្នុងអាយុ ៤៥ ឆ្នាំ។ យ៉ាងណាមិញ ចំពោះរូបភាពដ៏ទាក់ទាញពីតារាស្រីរូបនេះ បានធ្វើឲ្យមនុស្សជាច្រើនគិតថា នឹងទទួលបានការសរសើរជាច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម ចំពោះសម្រស់របស់នាង ប៉ុន្តែបែរជាមានរឿងនឹកស្មានមិនដល់ ទៅលើតារាស្រីរូបនេះ ដោយនាងបានទទួលនូវការរិះគន់ រាប់មិនអស់ពីសំណាក់អ្នកគាំទ្រទៅវិញ។

នៅក្នុងនោះដែរ មនុស្សជាច្រើនបានរិះគន់ថា Ruby Lin និងស្វាមី ដែលមិនមានឈ្មោះនៅក្នុងបញ្ជីសិល្បករដែលបានបរិច្ចាគជួយ ចំពោះករណីទឹកជំនន់ដ៏គួរឱ្យភ័យខ្លាចនៅខេត្ត ហឺណាន (Henan) ភាគកណ្តាលប្រទេសចិន ដែលបានរងគ្រោះដោយសារទឹកជំនន់នោះទេ។

គួរបញ្ជាក់ថា មានសិល្បករ-សិល្បការិនី ល្បីៗរបស់ចិនជាង៦០នាក់ បាននាំជាបរិច្ចាគប្រាក់ ចេញពីហោប៉ៅផ្ទាល់ខ្លួនជាបន្តបន្ទាប់ ក្នុងគោលបំណង ដើម្បីចូលរួមផ្តល់ជំនួយបន្ទាន់ ទៅដល់អ្នករងគ្រោះ ដោយសារទឹកជំនន់នៅខេត្ត ហឺណាន (Henan) ភាគកណ្តាលនៃប្រទេសចិន៕

 

មតិយោបល់