ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្កាយព្រឹក សម្ញែងពីជីវិតក្រុមគ្រួសារនាង

ជាក្រុមគ្រួសារដែលមានសេចក្ដីស្រលាញ់ពិតប្រាកដ សម្រាប់គ្រួសាររបស់នាង ផ្កាយព្រឹក ឬ នាង កុប សាវនាន់ និងសាមី រួមទាំងកូនប្រុសស្រី កំពុងមានសេចក្ដីសុខយ៉ាងខ្លាំងនាថ្ងៃដំណើរកំសាន្ដចុងឆ្នាំ ២០១៦ ដោយធ្វើដំណើរទៅកាន់រមណីយដ្ឋាន ខៅយ៉ៃ និង សួនសត្វ បូណាន់ឆា ដែលមើលទៅនាងហាក់បីដូចជាបានបំពេញ កាព្វកិច្ចជាប្រពន្ធល្អ និង ជាមួយម្ដាយ សម្រាប់ក្រុមគួសាររបស់នាង ។

ចំពោះការងារនៅដើមឆ្នាំ ២០១៧ នាពេលខាងមុខនេះ នាង ផ្កាយព្រឹក ត្រៀមខ្លួនរួចជាស្រាច ក្នុងការសម្ដែងរឿងភាគទូរទស្សន៍ថ្មី នឹង ត្រៀមចាក់បញ្ចាំងកម្មវិធី យុទ្ធនាការណ៍មហាសប្បាយ តាមរយ:កញ្ចក់ស្ថានីយ៍ទូរទស្សន៍ Workpoin ប៉ុស្ដិ៍លេខ ២៣ ដែលចាប់ដៃគូរតួឯកប្រុសលោក សន រ៉ាម ដែលប្រជាជនខ្មែរយើងស្គាល់ថា ជានាយ ផា ព្រោះអ្នកទាំងពីរធ្លាប់មានកេរ្ដិ៍ឈ្មោះល្បីខ្លាំង នៅក្នុងរឿង​ ” ចន្ទវង្វេងមេឃ ” ។

គួរបញ្ជាក់ផងដែរថា នាងផ្កាយព្រឹកបានផ្អាកការងារសិល្បមួយរយ:កាលធំ ព្រោះចង់មានពេលវេលាជាគ្រួសារនាងឲ្យបានច្រើន ដំបូងឡើយនាងបានប្រាបសារព័ត៌មានថា​ ក្រោយពេលរៀបការរួចនាងមិនបន្ដចូលសិល្ប:វិញទេ តែរហូតមកដល់នាងមានកូនពីរនាក់រួចហើយ នាងក៏ចាប់ផ្ដើមប្រឡូកជាថ្មី មិនទាន់ដឹងថា ការគាំទ្ររូបនាងនៅមានសន្ទុះ ដូចមុនដែរឬទេ? ៕

មតិយោបល់