ភ្នំពេញៈ បន្ទាប់ពីមានការចាប់អារម្មណ៍លើការប្រកាសថា ខ្លួនមានជំងឺរហូតដល់មានការដាក់បម្រាមពីក្រុមគ្រូពេទ្យថៃ បន្ទាប់ពីបានជម្រើសយកវិធីសម្រកទម្ងន់ដោយប្រើថ្នាំ និងបង្អត់អាហារ តារាចម្រៀងយូរី ក៏បានបង្ហើបថា នាងបានចំណាយថវិកាផ្ទាល់ខ្លួនចន្លោះពី៨០០ដុល្លារទៅច្រើនជាងនេះ ដើម្បីផលិតបទចម្រៀងផ្ទាល់ខ្លួននៅក្នុងផលិតកម្មសាន់ដេ។ យ៉ាងណាមិញ នាងសារភាពថា ហេតុផលនៃការចាយប្រាក់ផ្ទាល់ខ្លួន មិនមែនដោយសារផលិតកម្មសាន់ដេមានការប្រឹតព្រៀងថវិកាចំណាយ ដូចអ្វីដែលបានលើកឡើងថា សាន់ដេចាយប្រាក់ផលិតបទចម្រៀងមិនសូវច្រើនទើបធ្វើឲ្យសាច់រឿងរបស់ផលិតកម្មសាន់ដេ ត្រូវគេមើលឃើញថា នៅមានកម្រិតនោះឡើយ។
យូរីបានអះអាងថា រាល់ការផលិតបទចម្រៀងនៅក្នុងផលិតកម្មម្ដងៗ ផលិតសាន់ដេ ចំណាយប្រាក់ផលិតខ្ពស់ណាស់ គឺមិនមែនមួយបទឲ្យចាយតែ៣០០ដុល្លារ ទើបតារា និងផលិតករមួយចំនួនបន្ដគ្នារត់ចេញដូចអ្វីដែលគេធ្លាប់ឮនោះទេ។ ប៉ុន្តែមកពីនាងខ្លួនឯង មិនចង់ឲ្យផលិតកម្មបន្ថែមការចំណាយនៅពេលកម្មង់សាច់រឿងបែបនេះបែបនោះតាមការចង់បានប៉ុណ្ណោះ ទើបនាងត្រូវបន្ថែមក្នុងមួយបទៗមិនក្រោម៨០០ដុល្លារពីលើ ដើម្បីឲ្យសាច់រឿងនោះទាក់ទាញ។ នាងថាបទខ្លះនាងក៏មិនមានការចំណាយនោះទេ ប៉ុន្តែភាគច្រើន គឺនាងត្រូវការចំណាយជាពិសេសលើការជួលតារាមកសម្ដែងបានច្រើនក្នុងមួយបទៗ លើការហូបចុករបស់ក្រុមរាំផ្ទាល់ខ្លួន និងការចាត់ចែងប្លង់ច្រើនទៀត ដើម្បីឲ្យសាច់រឿងមួយល្អមើល។
ខាងក្រោមនេះជាបទសម្ភាសន៍របស់តារាចម្រៀងយូរី ជាមួយនឹង Post News ពាក់ព័ន្ធនឹងការលើកឡើងថា នាងបានចំណាយរហូតដល់៨០០ដុល្លារក្នុងការផលិតបទចម្រៀងរបស់សាន់ដេ៕
https://youtu.be/TYsqILMrUno
មតិយោបល់