ដោយយោងតាមទស្សនាវដ្ដី National Enquirer បានចេញផ្សាយថា ការបែបបាក់របស់ក្រុមគ្រួសារអ្នកនាង Angelina Jolie បានផ្ដល់ផលអវិជ្ជមានចំពោះសុភាពផ្លូវកាយ និងផ្លូវអារម្មណ៍របស់អ្នកនាង បច្ចុប្បន្ននេះអ្នកនាង កំពុងរងសម្ពាធយ៉ាងខ្លាំងពីរបណ្ដាលអ្នកគាំទ្រ ដែលរិះគន់អ្នកនាង និងលោក ភីត រហូតដល់ថ្នាក់ បាយមិននឹកទឹកមិនស្រែក ជាមូលហេតុបណ្ដាលឲ្យអ្នកស្រកទម្ងន់ជាលំដាប់ ។
នេះបើតាមគេហទំព័រផ្លូវការរបស់ Inside Celebrity បានចុះផ្សាយថា កាលមិនទាន់បែកបាក់គ្នា អ្នកនាង Angelina Jolie មានទម្ងន់ ៥២ គីឡូក្រាម និង កំពស់ ១៦៩ សង់ទីម៉ែត្រ តែបន្ទាប់ពីមានរឿងក្ដីលែងលះគ្នា ជាមួយអតីតស្វាមីមក អ្នកនាង Angelina Jolie បានស្រកទម្ងន់រហូតមកដល់ត្រឹម ៣៤ គីឡូក្រាម វាពិតជារឿងសោកសង្រែង មានក្ដីអាណិតចំពោះនារីម្នាក់នេះណស់។
គួរបញ្ជាក់ផងដែរថា ទស្សនាវដ្ដី National Enquirer ធ្លាប់បានបង្ហោះរូបសភាពពិតរបស់អ្នកនាង Angelina Jolie ខណៈនៅសល់ ៣៤ គីឡូក្រាម ដែលមើលទៅមានសភាពទ្រុតទ្រោម មិនអាចទទួលយកបាន ក៏ប្រញ៉ាប់ប្រញាលលុបរូបវិញទៅ ៕
ប្រភព៖ kenh14
មតិយោបល់