ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តើលោកពូទីន រំពឹងអ្វីពីរដ្ឋាភិបានថ្មីលោក ត្រាំ? ខណៈធ្វើព្រងើយមិនឆ្លើយតបអ្វីសោះ ពាក់ព័ន្ធនឹងការបណ្តេញអ្នកការទូតរុស្ស៊ី៣៥ នាក់របស់អាមេរិក

រុស្ស៊ីៈ រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​មិន​បណ្តេញ​អ្នក​ការទូត​អាមេរិក ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ដាក់​ទណ្ឌកម្មរបស់រដ្ឋាភិបាលលោក អូបាម៉ា ដោយបណ្តេញអ្នកការទូតរុស្ស៊ីចេញពីអាមេរិក​នោះទេ ក្នុងករណីអាមេរិកចោទប្រកាន់រុស្ស៊ីថា បាន​ជ្រៀត​ជ្រែក​ចូល ក្នុង​ការ​បោះ​ឆ្នោតតាមប្រព័ន្ធអ៊ីនធឺណេត​នៅទូទាំង​​សហរដ្ឋអាមេរិក កាល​ពី​ខែ​វិច្ឆិកា។ នេះបើតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០១៦។

​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយក្នុង​សេចក្តី​ថ្លែង​ការណ៏​មួយ ​របស់​រដ្ឋាភិបាល​​ក្រឹម​ឡាំងថា «​យើង​នឹង​មិន​បង្កើត​បញ្ហា​សម្រាប់​អ្នក​ការទូត​អាមេរិកទេ ដោយ​នឹង​មិន​បណ្តេញ​អ្នក​ណា​ម្នាក់​ទ្បើយ ទោះ​ជា​យើង​មាន​សិទ្ធិ​ដើម្បី​សង​សឹក​ក៏​ដោយ ក៏​យើង​នឹង​មិន​ប្រើ​ប្រាស់​នយោបាយ​ការទូតបែប​ដៃភ្លើងជើងមាន់នោះទេ ប៉ុន្តែ​យើង​នឹង​រៀប​ចំ​វិធានការណ៍បន្ថែម​ ដើម្បី​​ទំនាក់​ទំនង​រវាង​រុស្ស៊ី និង​អាមេរិកឡើង​វិញ ផ្អែក​ទៅ​លើ​គោល​នយោបាយ​របស់​រដ្ឋបាល​លោក​ ត្រាំ »៕

មតិយោបល់