នាយ ណត ជាអតីតតារាសម្ដែង នឹង ជាពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ GMM Tv បន្ទាប់មានរឿងវាយតប់បង្ខំបរុស ដែលបានជិះប៉ះរថយន្ដទំនើបរបស់លោក អោនក្រាបសំពះសូមទោសរថយន្ដលោក តារារូបនេះត្រូវបានប្រជាពលរដ្ឋថៃ មានការខឹងយ៉ាងសម្បាចំពោះទង្វើប្រមាថមនុស្សជាតិ នាថ្ងៃអាល័យកាន់ទុក្ខព្រះមហាក្សត្រថៃ ភូមិផុន អាឌុនយ៉ាដេត បានដាក់ទោសទង្វើលោកដោយកាត់ក្ដី ឲ្យជាប់ពន្ធនាគារ៣ ឆ្នាំ ឬពិន័យជាប្រាប់ ៦០០០០ បាត ។
ក្រោយមកទៀតតារារូបនេះ បានបួសលាងបាបកម្មរបស់ខ្លួនដែលធ្លាប់មានសាង នឹងមានការរវាតចិត្តយ៉ាងខ្លះដល់ប្រជាជនថៃ លោក ណត បច្ចុប្បន្នបានសឹកជាបាសក នឹងបានបង្ហោះសារជូនពរដល់ ប្រជាពលរដ្ឋថៃ នាឱកាសឆ្លងឆ្នាំថ្មី ឆ្នាំ ២០១៧ នេះបើទោះបីជាថៃប្រើឆ្នាំ តាមចន្ទគតិក៏ដោយ ។
តារាសម្ដែងនាយ ណត បានបង្ហោះសារនៅបណ្ដាញសង្គម អ៊ីនស្តារក្រាម របស់ខ្លួនដែលមានឈ្មោះគណនីយ៍ nottakanat ថា៖ ” សួស្ដីឆ្នាំថ្មីបាទ អរគុណគ្រប់គ្នាដែលបានផ្ដល់កម្លាំងចិត្ត ឲ្យកិតិ្តយស ហើយឈរនៅចំនុចតូចៗ ជាមួយខ្ញុំ នឹងក្រុមគ្រួសារខ្ញុំ សូមទោសដែលធ្វើឲ្យមនុស្សជាច្រើនអស់សង្ឃឹមមកលើរូបខ្ញុំ ជាកម្លាំងចិត្តដល់គ្រប់គ្នា ដូចគ្នាណា មិនថាសុខឬទុក្ខ គេនៅជាមួយយើង មិនយូរទេ រស់នៅក្នុងភាពបច្ចុប្បន្នយ៉ាងមានសេចក្ដីសុខ នឹងជាមិត្តនិងគ្នា ស៊ូៗណា ” ។
សូមជម្រាបបន្ថែមថា តារាសម្ដែងនាយ ណត ត្រូវបានសារព័ត៌មានក្នុងស្រុកថៃចុះផ្សាយនៅទំព័រសរុបហេតុការណ៍ ព្រឹត្តការណ៍ល្បី កើតឡើងប្រចាំឆ្នាំ ២០១៦ នៅទំព័រមុខ យ៉ាងណាមិញ បើទោះបីជាលោកបានធ្វើខុសតែម្ដងបែប ក៏លោកមានការភ្ញាក់រលឹក នឹងមានការសូមអភ័យទោសពីសំណាក់ប្រជាជនថៃរួចរាល់ហើយដែរ ដូច្នោះសេចក្ដីអង្វរក របស់លោកក្នុងឆ្នាំថ្មី សង្ឃឹមថា លោកនឹងមានក្ដីសង្ឃឹមថ្មីនៅក្នុងពិភពសិល្បវិញ ៕
ប្រភព៖ Tv Pool
មតិយោបល់