ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពជនបរទេស ជនជាតិអស់គ្លេសប្រុសស្រី២ នាក់ ស្លាប់ក្នុងសភាពចងកជាប់ចន្លោះប្រហោងឥដ្ឋ ដោយមានស្កុតបិទមាត់និងខ្សែរចងដៃជាប់ខាងក្រោយ សង្ស័យថាជាករណីឃាតកម្ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី ១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ឈ្មោះ ហោ សុខនី ស្ថិតនៅក្រុមទី១ ភូមិ១ សង្កាត់២ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចដែលចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះទាំង២នាក់ខាងលើនេះ ទី១មានឈ្មោះ WELLS JEFFREY ROERT ភេទប្រុស ជនជាតិអង់គ្លេស កើតថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៨០ ជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ ៤៦៣៤៨៧៣៦០ មានសុពលភាពថ្ងៃទី២៣ មករា ២០១៩ ។ ចំណែករងគ្រោះទី២ឈ្មោះ GOLDIE IMOGEN SASKIA ភេទស្រី
កើតថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ១៩៨៨ កាន់លិខិតឆ្លងដែនលេខ ៦៤០៨៤៤៧២៨ សុពលភាព២៩ ខែឧសភា ឆ្នាំ២០១៧។ ដោយបានចូលមកស្នាក់នៅក្នុងបន្ទប់ខាងលើកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦។
ចំពោះករណីខាងលើនេះដែរ សាកសពរបស់ជនបរទេស២នាក់ ភាពអាថ៌កំបាំងដោយសារនៅលើសាកសពដៃបានចងជាប់នឹងខ្សែបត់ស្លាបសេកទៅខាងក្រោយនិងមានកំណាត់ ចងបិទភ្នែក ហើយមានខែ្សចង កទាំង២នាក់ ប្រយួរឡើងលើ នៅក្នុងបន្ទប់ជួលផ្ទាល់ដីខាងលើ និងបន្សល់ទុកលិខិតបណ្តាំមួយចំនួន ប៉ុន្តែត្រូវបានគេដាក់ការសង្ស័យថា ការស្លាប់របស់ជនរងគ្រោះអាចផ្តើមចេញពីករណីឃាតកម្ម។
ប៉ុន្តែទោះបីជាយ៉ាងណា ចំពោះករណីខាងលើសមត្ថកិច្ចជំនាញ កំពុងតែធ្វើការស្រាវជ្រាវនៅឡើយ ហើយចំពោះសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច្ឆ័យត្រួតពិនិត្យ ដើម្បីរកមូលហេតុនៃការស្លាប់ពិតប្រាកដ៕
https://youtu.be/KtkEam-Lcp8
មតិយោបល់