យោងតាមប្រភពព័ត៌មានបរទេសនានាដែលចុះផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា ស្ត្រីម្នានៅតែព្យាយាមហាត់ប្រដាល់ទោះបីជាខ្លួនមានផ្ទៃពោះ ៨ ខែជិតដល់ពេលឆ្លងទន្លេរក៏ដោយ។ ស្ត្រីម្នាក់នោះត្រូវគេដឹងថាមានឈ្មោះ Crystal Green មានវ័យ ៣១ ឆ្នាំ ជនជាតិអាមេរិកចាប់ផ្តើមមានផ្ទៃពោះចាប់ពីខែ មិថុនា ឆ្នាំ២០១៣ ប៉ុន្តែនាងបានចូលរួមក្នុងវគ្គបណ្តុះបណ្តោយធ្វើឲ្យរាងកាយស្រស់ស្អាតដើម្បីចូលប្រកួតស្លៀកឈុតប៊ីគីនី។ ដូច្នេះហើយធ្វើឲ្យទម្ងន់របស់ Srystal ចេះតែកើនឡើងដែលធ្វើឲ្យផែនការចូលប្រកួតរបស់នាងត្រូវបរាជ័យ។ វេជ្ជបណ្ឌិតរបស់នាងមានប្រសាសន៍ថាកីឡាបែបនេះតម្រូវឲ្យមានតុល្យភាព ដូចជាការប្រណាំងកង់ ឬជិះក្តាររំអិលអាចបណ្តោយឲ្យមានគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះ ដូច្នេះហើយមានតែចលនានៃការប្រដាល់ចាត់ទុកថាជាការអនុវត្តន៍សមស្របសម្រាប់ស្ត្រីមានផ្ទៃពោះ។ Crystal និយាយថានាងនឹងធ្វើការហ្វឹកហាត់ឡើងវិញ បន្ទាប់សម្រាលកូនបានមួយឆ្នាំ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់