ព័ត៌មានសុខភាព

វិធីកែទម្រង់មុខឲ្យមានរាងអក្សរV ដោយមិនបាច់​ចំណាយលុយ

តើសុភាពនារី ឬសុភាពបុរសទាំងឡាយ កំពុងតែមានមិនសប្បាយចិត្តជាមួយនឹងទម្រង់មុខខ្លួនឯងមែនទេ? តើអ្នកចង់កែទម្រង់មុខឲ្យក្លាយទៅជាអក្សរV តែគ្មានប្រាក់មែនទេ?
ឈប់បារម្ភទៅ អនុវត្តវិធីធ្វើលំហាត់សាច់ដុំផ្ទៃមុខបែបសាមញ្ញៗ អ្នកនឹងទទួលបានទម្រង់ដូចបំណង ដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។ មិនតែប៉ុណ្ណោះវិធីនេះ អាចជួយកម្ចាត់បញ្ហាថង់ដកក្រោមភ្នែក ដែលគេហៅថា ហើមត្របកភ្នែកខាងក្រោម បានថែមទៀត។

ជំហ៊ានទី១៖ បើកប្រអប់មាត់របស់អ្នកឲ្យដូចអក្សរ O ហើយប្រឹងលាតសាច់ក្រោមច្រមុះ និងសាច់ដុំថ្ពាល់ឲ្យតឹងតាមដែលអាចធ្វើទៅបាន។ កែវភ្នែក ត្រូវសម្លឹងមើលទៅលើ ដើម្បីបន្តឹងសាច់ដុំក្រោមភ្នែក ឲ្យមានភាពតឹងណែនល្អ។ រក្សាសភាពបែបនេះឲ្យបាន ១០វិនាទី រួចហើយធ្វើម្តងទៀត។

ជំហ៊ានទី២៖ លៀនអណ្តាតមកក្រៅ ហើយព្យាយាមរុញចុងអណ្តាតទៅប៉ះនឹងចង្ការ (បើមិនអាចប៉ះ គ្រាន់តែលៀនអណ្តាតទៅក្រោមឲ្យខ្លាំងទៅបានហើយ)។ ហើយកែវភ្នែក ត្រូវសម្លឹងមើលទៅលើដដែល និងរក្សាសភាពបែបនេះឲ្យបាន ១០វិនាទី រួចហើយធ្វើម្តងទៀត។


ជំហ៊ានទី៣៖
ងើយក្បាល ដោយយកចង្ការឲ្យត្រង់ឡើងលើ ហើយលៀនអណ្តាតទៅលើឲ្យត្រង់ រក្សាសភាពបែបនេះឲ្យបាន ១០វិនាទី រួចហើយធ្វើម្តងទៀត។

លំហាត់សាច់ដុំផ្ទៃមុននេះ អាចធ្វើ ២ដងក្នុងមួយថ្ងៃ ទោះនៅកន្លែងណា ពេលណាក៍បាន។ បើមានអារម្មណ៍ខ្មាសអៀនចំពោះអ្នកដ៏ទៃ យើងអាចរកកន្លែងណាដែលស្ងាត់ ដូចជាក្នុងបន្ទប់ទឹកជាដើម។ លទ្ធផលនឹងបង្ហាយឲ្យឃើញក្នុងរយៈពេលមួយខែ ឬយូរបន្តិច អាស្រ័យលើសាច់ដុំ និងខ្លាញ់លើផ្ទៃមុខ ជាពិសេស ការតាំងចិត្តព្យាយាមរបស់លោកអ្នក៕

មតិយោបល់