ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាថៃ ពូ ប៉ៃយ៉ាលន់បឺន ចូលជាតារាហូលីវូតមួយទៀតហើយ

ព័ត៌មានល្អឆ្នាំថ្មីនេះ សម្រាប់តារាបង្ហាញម៉ូដវ័យកណ្តាល កញ្ញា ពូ ប៉ៃយ៉ាលន់បឺន ក្រោយពីបានចូលទៅរកទីភ្នាក់ងារក្រុមហ៊ុនកណ្ដាលរបស់ហូលីវូតនៅទីក្រុងញូវយ៉ក ដែលមានឈ្មោះ The Society Management NYC ហើយបានពិភាក្សាគ្នាច្រើនជាមួយ កញ្ញា ពូបៃយ៉ា នឹងចុះហត្ថលេខាក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុនដ៏ល្បីមួយនេះ រួចរាល់នៅថ្ងៃទី ៣១ ធ្នូ ២០១៦ ។

អ្នកចាត់ការរបស់តារាបង្ហាញម៉ូដរូបនេះ បានបង្ហើបប្រាប់មុននេះបន្តិចថា កញ្ញា ពូ ប៉ៃយ៉ាលន់បឺន បានផ្ញើប្រវត្តិរូបរបស់ខ្លួនទៅកាន់ ក្រុមហ៊ុនទីភ្នាក់កណ្តាលនៅទីក្រុងញូវយ៉ក ហើយខាងក្រុមហ៊ុនមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបសម្រស់របស់នាង និងបានទំនាក់ទំនងនាង ឲ្យរួមការងារជាមួយក្រុមហ៊ុន នាពេលខាងមុខ។

សូមជម្រាបបន្ថែមថា ប៉ុន្មានឆ្នាំកន្លងមកនេះ កញ្ញា ពូ បានធ្វើដំណើរកម្សាន្ត ទៅក្រៅប្រទេសជាញឹកញ៉ាប់ ដើម្បីរួមការងារជាមួយក្រុមហ៊ុន The Society Management NYC និងក្រុមហ៊ុនជាច្រើន ដែលនាងបានជាប់បទសម្ភាសន៍រួចរាល់ ៕

ប្រភព៖ khaosod

មតិយោបល់