ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឆេះរថយន្ត ៦៥០ គ្រឿង ខណៈមនុស្សជិត ៥០០ នាក់ ត្រូវចាប់ខ្លួន នៅថ្ងៃបុណ្យចូលឆ្នាំថ្មីបារាំង

បារាំងៈ សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃ បាននិយាយថា នៅថ្ងៃបុណ្យឆ្លងឆ្នាំសកលនៃប្រទេសបារាំង បានប្រែក្លាយកន្លែងដ៏អ៊ូអរក្នុងប្រទេសទៅជាស្ងាត់ បន្ទាប់ពីរថយន្ត ៦៥០ គ្រឿង ត្រូវបានភ្លើងឆេះ និងមនុស្សជិត ៥០០ នាក់ ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។

តាមសេចក្ដីថ្លែងការណ៍ដដែរ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតទ្បើងនៅយប់ប្រារព្ធពិធីថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយគ្មានអ្វីត្រូវសង្ស័យទេថា មានការបង្កហេតុពីជនណាមួយទេ ប៉ុន្តែគ្រាន់តែមានភាពចលាចលបន្តិចបន្តួច ប៉ុណ្ណោះនៅទីសាធារណៈ។

ទីភ្នាក់ងារសង្គ្រោះបន្ទាន់ បាននិយាយថា ចំនួនរថយន្តជាច្រើន ត្រូវបានបំផ្លិចបំផ្លាយ ដោយសារភ្លើងឆេះនេះ ដែលវាបាតុភូតមួយ មិនអាចទទួលយកបាន ខណៈកាលពីឆ្នាំមុនក៏ធ្លាប់កើតហេតុបែបនេះដែរ គឺមានរថយន្តចំនួន ៦០២ គ្រឿង ត្រូវបានភ្លើងឆេះ។

គួរបញ្ជាក់ដែរថា មន្ត្រីប៉ូលិសជាច្រើននាក់ បានរងរបួសក្នុងគ្រាថ្ងៃបុណ្យឆ្លងឆ្នាំយប់នោះ ដែលស្ថិតនៅទីតាំងផ្នែកផ្សេងគ្នា ក្នុងប្រទេស៕

https://youtu.be/L7uOwOf8Qrw

មតិយោបល់