តារាចម្រៀងស្រី Hong Jin Young ទើបតែចេញនូវបទចម្រៀងទោល ដែលមានចំណងជើងថា “Loves Me, Loves Me Not ” ដែលនាងទទួលបាននូវការគាំទ្រជាច្រើន រហូតដល់មានរឿងដែលនឹកស្មានមិនដល់សម្រាប់រូបនាង ខណៈដែលបទចម្រៀងនាងកំពុងផ្ទុះ នាងស្រាប់តែទទួលបានសារពីបណ្ដាញសង្គម អ៊ីនស្ដារក្រាម ដែលធ្វើឲ្យអារម្មណ៍របស់នាងមិនសប្បាយចិត្ត នឹងតក់ស្លុតបំផុត ។
នាង Hong Jin Young បានបង្ហើបអត្ថន័យដែលនៅក្នុងសារនោះថា គេនិយាយមកកាន់ខ្ញុំថា ឲ្យថែរក្សារាងឲ្យបានស្អាត ហើយខ្ញុំក៏តបទៅកាន់គេវីញថា ខ្ញុំកំពុងបន្ដតមអាហារហើយ បន្ទាប់មកគេសរសេរមកទៀតថា ពិតជាគំនិតល្អ ការបញ្ចេញមតិនោះពិតជាសេចក្ដីកុហកដ៏គួរឲ្យខ្លាច រហូតដល់ខ្ញុំតក់ស្លុត ។
សូមជម្រាបបន្ថែមថា តារាស្រីរូបនេះនៅតែមិនអស់ចិត្ត បានបញ្ជាក់បន្ថែមថា ” ខ្ញុំឈឺចាប់ណាស់ ហើយខ្ញុំចាប់ផ្ដើមធ្វើទារុណកម្មខ្លួនឯង ខ្ញុំញ៉ាំតែចេកមួយផ្លែ និងទឹកដោះគោស្រស់ ក្នុងមួយថ្ងៃ ២ដង បើទោះបីខ្ញុំឃ្លានខ្លាំងប៉ុណ្ណា ខ្ញុំនឹងព្យាយាម បើពិបាកខ្លាំងក៏ដោយ ហើយសប្ដាហ៍ក្រោយៗ ខ្ញុំនៅសល់តែឆ្អឹង និង ស្បែក ” ៕
មតិយោបល់