ព័ត៌មានជាតិ

មុននេះបន្តិច ឆេះការ៉ាស់សាំងសូគីមិច នៅក្រុងស្ទឹងសែន

កំពង់ធំៈ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិចមានករណីអគ្គិភ័យបានឆាបឆេះការ៉ាស់សាំងសូគីមិចមួយកន្លែង ដែលមានទីតាំងស្ថិតនៅទល់មុនវត្តកំពង់ធំ ក្រុងស្ទឹងសែន ទីរួមខេត្តកំពង់ធំ។

សេចក្តីរាយការណ៍បានបន្ថែមថា អគ្គិភ័យនេះ បានឆេះអស់ស៊ីទែនសាំង១ បណ្ដាលឲ្យមាន​ផ្សែងខ្មួលខ្មាញ់ បន្តិចក្រោយមក​ក៏​មាន​រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញអន្តរាគមន៍ ទើបអាចគ្រប់គ្រងអគ្គិភ័យនេះបាន និងមិនបណ្ដាលឲ្យឆាបឆេះផ្ទះដែលនៅក្បែរខាងឡើយ។

សេចក្តីរាយការណ៍បានបន្ថែមទៀតថា មូលហេតុ បណ្ដាលមកពីជាងផ្សារដែក ឡើង​ផ្សារដំបូងរោងធ្វើការជួសជុលឡើងវិញ ហើយក៏ធ្លាក់កម្ទេចភ្លើងធូបបង្កជាអគ្គិភ័យនេះតែម្ដង។

បញ្ជាក់៖ ការ៉ាស់សាំង ដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ មានទំហំទទឹង៣០ម៉ែត្រ និងបណ្ដោយជិត១០០ម៉ែត្រ៕

មតិយោបល់