ព័ត៌មានសុខភាព

អត្ថប្រយោជន៍នៃការដាក់ទារកឲ្យគេងលើស្បែកអ្នកម្តាយផ្ទាល់ បន្ទាប់ពីកើតភ្លាម

តាមរយៈការសិក្សាមួយបានបង្ហាញថា ការដាក់ទារកឲ្យគេងលើទ្រូងម្តាយដោយផ្ទាល់ អាចជួយធ្វើឲ្យទារកមានភាពកក់ក្តៅ និងរក្សាសីតុណ្ហភាពរាងកាយបានល្អប្រសើរជាងការប្រើឧបករណ៍កម្តៅ។

ការដាក់ទារកទៅលើស្បែកទ្រូងអ្នកម្តាយផ្ទាល់ អាចរក្សាស្ថិរភាពបេះចង្វាក់បេះដូង ផ្លូវដង្ហើម សម្ពាធឈាម និងជាតិស្ករក្នុងឈាម។ លើពីនេះទៅទៀត ទារកអាចនឹងបាត់យំភ្លាមៗ បន្ទាប់ដាក់បំពេរនៅលើទ្រូងរបស់អ្នកម្តាយមួយស្របក់។

ខាងក្រោមនេះ ជាដំណាក់ដែលកាលទារកត្រូវឆ្លងកាត់ បន្ទាប់ពីកើតបាន១ម៉ោងដំបូង៖
១. ជាធម្មតានៅពេលដែលទារកកើតមកភ្លាម អ្នកនឹងឃើញទារកស្រែកយំ។
២. ភាគច្រើននៃទារកតែងតែឈ្មុលរកសុដន់ និងបៅដោះដោយខ្លួនឯង។
៣. ទារកខ្លះអាចលិឍក្បាលសុដន់តិចៗ ហើយចាប់ផ្តើមសម្មភាពបៅខ្លាំងៗតែម្តង។ ចំណែកឯទារកខ្លះទៀត អាចមានសកម្មភាពយឺតបន្តិចទើបបៅដោះ។
៤. ប្រសិនបើទារកមិនព្រមបៅដោះ ត្រូវសុំជំនួយពីគ្រូពេទ្យភ្លាម។
៥. ការសិក្សាជាច្រើនបានបង្ហាញថា ទារកដែលគេងបៅដោះលើទ្រូងអ្នកម្តាយផ្ទាល់ក្នុងពេលមួយម៉ោងដំបូង ពួកគេត្រូវការបៅដោះរយៈពេលយូរ ហើយទឹកដោះរបស់អ្នកម្តាយក៏ផលិតរហូតដែរ៕

សូមទស្សនាវីដេអូពន្យល់ដូចខាងក្រោម៖

មតិយោបល់