ព័ត៌មានសិល្បៈ និងកម្សាន្ត

៤​​បទ ជាប់​​មាន​ឈុតឡើងគ្រែ និងសិចស៊ីប្រចាំឆ្នាំ​២០១៦

វា​ហាក់ដូចជាប្លែក បន្តិចសម្រាប់​បទ​ទាំង ៤ ដែលត្រូវបានគេ​ឃើញថា មានឈុតឆាកឡើងគ្រែ ដែល​កំពុងបញ្ច្រាប​អារម្មណ៍ ទស្សនិកជ​នក្មេង​ៗ ឲ្យយល់ដឹង​ពីអ្វីទៅស្នេហា​ និង​អ្វីទៅរបៀបឡើងគ្រែនោះ ។​

ភាពផ្អែមល្ហែម តាមរយៈបទ «សង្សារ​ខ្ញុំចរិកបាន» បទ «ទាល់តែយូរទើបស៊ីអូនបាន» បទ «ផ្កាយព្រឹក» និងបទ «Bad Boy» ដែលសុទ្ធ​សឹង​ជាបទ ដែលជាប់ឈ្មោះ ជាចម្រៀង​សិចស៊ីប្រចាំឆ្នាំ ដោយ​បង្កប់នូវភាពសិចស៊ី ជាពិសេស ត្រង់ឈុត​ឱបថើប ឱបរឹត ឡើងលើគ្រែ​ ដឹកដៃគ្នាឡើងឋានព្រះច័ន្ទ។​

បញ្ជាក់ផងដែរថា សម្រាប់បទទាំង៤ នោះ មាន៣ បទទៅហើយ ដែលរងនូវប្រតិកម្មខ្លាំង ពីទស្សនិកជន ក្នុងនោះមាន «សង្សារ​ខ្ញុំចរិកបាន» បទ «ទាល់តែយូរទើបស៊ីអូនបាន» និង​ បទ «ផ្កាយព្រឹក» ដោយរង​ការសំពងខ្លាំងៗ តែម្តង​៕​

ទស្សនា​បទចម្រៀងទាំង ៤ ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=2ikOwpoMT40
https://www.youtube.com/watch?v=vWRgPYJe4MU
https://www.youtube.com/watch?v=8EzQ4lYGQT4
https://www.youtube.com/watch?v=_A39k7Clzys

មតិយោបល់