ខណៈដែលតារាកំប្លែងរួមក្រុម មាននាយពែកមី និងនាយគ្រឿន បានបញ្ចេញស្នាដៃរៀងខ្លួនក្នុងការផលិតខ្សែភាពយន្តនោះ នាយ ក្រូចបានប្រកាន់គោលជំហរថាគ្មានបំណងចង់ផលិតខ្សែភាពយន្តនោះទេ ដោយកំពុងជាប់ដៃជួយដល់ប្អូនប្រុសធម៌។
បើតាមសមត្ថភាពរបស់នាយក្រូច មិនមែនថាមិនអាចផលិតខ្សែភាពយន្តបាននោះទេ ដោយតារារូបនេះបានសម្អាងទៅលើហេតុផល មួយចំនួន ដែលលោកមិនចង់បញ្ចេញស្នាដៃរបស់ខ្លួន។
ថ្លែងប្រាប់ Post Komsan ដោយផ្ទាល់ ល្ងាចថ្ងៃទី២១ ខែមេសា តារាកំប្លែងក្រមិចក្រមើមរូបនេះ បានឲ្យដឹងថា សម្រាប់លោកមិនមែនអត់គំនិតក្នុងការធ្វើរឿងនោះទេ ប៉ុន្តែខ្ញុំអត់ទាន់មានលទ្ធភាព ដែលអាចធ្វើរឿងបាន ។ អ្វីដែលដែលសំខាន់ បើលោកមានលុយតិច កាន់តែលែងចង់ធ្វើសាច់រឿងដោយខ្លួនឯងទេ ដោយសារតែខ្លាចខូច(ខាតបង់) ។
លោកបានបន្តថា ការខ្លាចខូចនេះ គឺអាចខ្ចីលុយគេថែម បើយើងធ្វើទៅជោគជ័យអត់មានបញ្ហា តែបើយើងធ្វើទៅខាត នឹងធ្វើឲ្យយើងកាន់តែដុនដាបខ្លាំងឡើង ។ លោកក៏បានលើកហេតុផលមួយទៀតថា បើយើងអត់ធ្វើផលិតកម្មផ្សេងៗអាចហៅយើងថតបាន អ៊ីចឹងយើងអាចប្រមូលលុយច្រើនពីផលិតកម្មផ្សេងៗ ប្រសើរជាងធ្វើមានបញ្ហា។
លោកថាទៅពេលខាងមុខលោកមិនច្បាស់ក្នុងការបង្កើតរឿងនោះទេ ដោយគោលគំនិតជាសំខាន់គឺ បង្កើតរបររកស៊ី ឲ្យប្រពន្ធកាន់ការងាររកស៊ីមួយ ចែកអោយកូនកាន់ការងារនេះមួយអ៊ីចឹងទៅណា តែអារម្មណ៍ដ៏ល្អមួយទៀតនោះគឺ ជួយដល់ប្អូនធម៌ លោកឈុន សុវណ្ណភក្តី ចាងហ្វាងផលិតកម្ម BKS ៕
មតិយោបល់