ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ុន អាលីហ្សា និង សុភ័ក្រ្ដ កុសុមា ប្រតិកម្ម​អ្នកជាន់ពន្លិច​តារាខ្មែរ លើកតំកើង​តារាថៃ

ជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងទំហំចិត្តគាំទ្រ ដែលលើកតំកើងតារាថៃ ជាន់ពន្លិចតារាខ្មែរ បានធ្វើឲ្យ អ៊ុន អាលីហ្សា និង សុភ័ក្រ្ដ កុសុមា បានចេញប្រតិកម្មខ្លាំងៗ ។

បន្ទាប់បីផេកមួយ ឈ្មោះ Thai Music World បានសរសេររៀបរាប់ថា បងដេតនិងអាយ៉ាថ្ងៃទទួលសញ្ញាបត្ររវល់ស្ទើរស្លាប់យ៉ាងណាក៏មិនភ្លេចការរៀនសូត្រដែរ ។

ផេកខាងលើ បានសរសេរក្នុងន័យជាន់ពន្លិចបន្តថា គិតមើលទៅតារាស្រុកខ្មែរមួយចំនួនវិញឲ្យតែបានធ្វើតារាភ្លាមក៏បោះបង់ការសិក្សាភ្លែត មិនចេះមើលប្រទេសជិតខាងសោះ តារាគេសុទ្ធតែចប់បណ្ឌិត អនុបណ្ឌិត មកពីបរទេស មិនបានបរទេសយ៉ាងហោចណាស់ក៏បានរៀនបណ្ឌិតក្នុងស្រុកដែរ។តារាប្រទេសគេមិនប្រើប្រាស់តែសម្រស់មួយមុខដើម្បីទាក់ទាញភាពល្បីល្បាញនោះទេ តែគេត្រូវការចំណេះដឹងផ្ទាល់ខ្លួនដែរ ទើបភាពល្បីល្បាញនោះវាគង់វង្សមិនសាបសូន្យនិងអាចសាយភាយដល់បរទេសបាន។

ទន្ទឹមជាមួយនឹងគ្នានេះដែរ អ៊ុន អាលីហ្សា និង សុភ័ក្រ្ដ កុសុមា បានចេញវីដេអូឃ្លិបតបត ទៅកាន់អ្នករិះគន់តារាខ្មែរ វិញភ្លាមៗតែម្តង ដោយនិយាយចំៗ ទៅលើចំណុចរសើបមួយចំនួន ជាពិសេសព្រឹត្តិការណ៍ តារាថៃ កន្លងទៅថ្មីៗ ដែលមានអ្នកគាំទ្រ គេលើសការរំពឹងទុក ។

ផ្អែកលើវីដេអូឃ្លិបនេះ សុភ័ក្រ្ដ កុសុមា បាននិយាយថា យើងទាំងអស់គ្នា គួរកុំលើកគេឲ្យអស់ ពីសមត្ថភាពខ្លួន ហួសសិល្បៈដែលខ្លួនឯងជាខ្មែរ ។ តារារូបនេះបានបន្តថា តើយើងដែរឆ្ងល់ទេ តើហ្វេនគេ ដែលមកគាំទ្រយើងអត់! តើគេដល់ថ្នាក់គាំទ្រដល់ថ្នាក់ផ្កាប់មុខ ដល់ថ្នាក់ មើលងាយជាតិសាសន៍ខ្លួនឯងអត់ ។
សុភ័ក្រ្ដ កុសុមា បានបន្ថែមថា និយាយបែបនេះដោយសារនាងហួសចិត្តពេក អត់ដែរឃើញគាំទ្រអ្នកផ្សេង ដល់ថ្នាក់ចឹងនោះទេ ៕
starkhmer

thai
thai1
ចង់ជ្រាបច្បាស់ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=H7laSDBCq1I&feature=youtu.be

មតិយោបល់