តាមរយៈគេហទំព័រ People បានអះអាងតាមសម្ដីរបស់ពិធីករនៅលើគេហទំព័រ សិល្បៈកំសាន្ដ បានរាយការណ៍ថា អ្នកនាង អេនជីលីណា ជូលី តារាឯកស្រីល្បីឈ្មោះរបស់ ហូលីវូត បានចេញមក ចឹកត្របាក់ លោកប្រេត ភីដ តួឯកប្រុសល្បី ដែលកំពុងតែប្ដឹងផ្ដល់គ្នា ថា លោក ភីដ ខ្លាចសាធារណជន ដឹងរឿងពិត ទើបស្នើសុំឲ្យតុលាការបិទ អង្គហេតុរឿងករណីសិទ្ធចិញ្ចឹមកូនទាំង ៦ នាក់ ជារឿងបិទបាំង មិនមានការបើកបង្ហាញមូលដ្ឋានរឿងដល់សាធារណជន។
ពីព័ត៌មានខាងលើបានចេញផ្សាយថា អ្នកនាង អេនជីលីណា ជូលី តារាវ័យ ៤១ ឆ្នាំ យល់ព្រមតាមការស្នើរសុំរបស់ ប្រេដ ភីត តារាឯកប្រុស វ័យ ៥៣ ឆ្នាំ ដោយសូមឲ្យមានការបិទអង្គហេតុ ពាក់ព័ន្ធនឹងសិទ្ធចិញ្ចឹមកូន ជាថ្នូរនិងឯកសារទាក់ទងជាមួយការលែងលះ របស់អ្នកទាំងពីរជាការសម្ងាត់ ដោយលោក ភីត បានយល់ព្រមការកាត់ក្ដីរបស់តុលាការកំពូល នៅរដ្ឋ ឡូអេនជេលែស នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៦ កន្លងមក។
តែថ្មីៗ នេះ អ្នកនាង ជូលី បានចេញមកបង្ហាញថា នាងត្រូវកាត់ផ្លូវ មិនឃើញដូចអ្វីដែល លោក ភីត បានចោទឡើង ដែលថា នាងធ្វើឲ្យកូនៗទាំង ៦ នាក់ បាត់បង់សិទ្ធផ្ទាល់ខ្លួន ហើយចំពោះការបើកបង្ហាញអង្គហេតុដែលសម្របសម្រួល ភ្ជាប់ដោយឯកសារលែងលះ នឹងគឺថា លោក ភីដ ត្រូវការឲ្យបិទបាំងអង្គហេតុ ដោយគ្មានការបើកបង្ហាញ ព្រោះគេខ្លាចសាធារណជន បានដឹងរឿងពិត ។
គួរបញ្ជាក់ផងដែរថា ដោយសារការទ្រាំមិនបានរបស់ ការចោទប្រកាន់របស់លោក ភីដ មកលើរូបអ្នកនាង ទើបអ្នកទម្លាយរឿងថ្នូររបស់លោក ភីដ ចេញមក បើទោះជាលោក ភីដធ្លាប់បានរួចផុតពីករណីចោទប្រកាន់ផ្សេងៗក្ដី នឹងបានបញ្ចប់រាល់ការស៊ើបអង្កេតរបស់ FBI ទាំងស្រុងហើយក្ដី ៕
ប្រភព៖ matichon
មតិយោបល់