ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្មរ៉ក់ នឹងធ្វើឲ្យភ្ញាក់ផ្អើលជាមួយភាពយន្តចំនួន៣

ភ្នំពេញៈ ផ្អែកតាមការប្រកាសជាសាធារណៈក្នុងវេទិកាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ កញ្ញាមុននេះ ផលិតរ៉ក់ ដែលជាផលិតកម្មភាពយន្ត និងចម្រៀងធំមួយ នឹងបញ្ចេញភាពយន្តខ្នាតធំរបស់ខ្លួនដល់ទៅ៣នៅលើទីផ្សារ។ នេះជាដំណឹងដែលធ្វើឲ្យមានការកោតសរសើរ និងភ្ញាក់ផ្អើលដល់មហាជនគួរសម ខណៈដែលរឿងល្បីៗជាច្រើនដែលបានផលិតដោយស្ថាប័នមួយនេះ រមែងទទួលបានការកោតសរសើររាល់ពេលដាក់បញ្ចាំង។

លោកយឹម សុសត្យា តំណាងផលិតរ៉ក់បានអះអាងថាក្នុងពេលស្ងប់ស្ងាត់មិនបានបញ្ចេញភាពយន្តនៅលើទីផ្សារមុននេះ គឺផលិតកម្មរបស់លោកបានសម្ងំផលិត​ភាពយន្ត​ចំនួន៣ ដើម្បីនឹងធ្វើការដាក់បញ្ចាំង។ លោកថាភាពយន្តទាំង៣នេះនឹងបន្តដាក់បញ្ចាំងរៀងរាល់មួយខែម្ដង ផ្អែកតាមភាពជាក់ស្ដែង ដោយរំពឹងថារឿងទាំងនឹងធ្វើឲ្យផ្ទុះ​នៅក្នុងស្រទាប់មហាជន។

លោកបានបន្តថា រឿងរួមមានរឿង «ជំនួញអាគម» រឿង«នារីវេទមន្ដ» និងរឿង«ចេនឡា២» ដោយផលិតកម្មរ៉ក់ នឹងដាក់បញ្ចាំងរឿង«ជំនួញអាគម»មុនគេនៅថ្ងៃទី២០ កញ្ញាខាងមុខ ដើម្បីបង្អួតទីផ្សារ។ លោកថាខ្សែរឿងទាំង៣ផលិតអស់ថវិកាចន្លោះពី ជាង៦ម៉ឺន ទៅ២០ម៉ឺនដុល្លារ ដោយសាររឿងទាំង៣ជាប្រភេទរឿង​ខ្នាតធំដែល​មាន​គុណភាព និងស្ដង់ដារពេញលេញមួយរយភាគរយ ជាភាពយន្តខ្នាតធំ។ អញ្ចឹងហើយទើបផលិតកម្មសម្រេចដាក់បញ្ចាំងនៅតាមរោងកុនបណ្ដាក់គ្នានៅតាមរោងកុន ដោយ​ធ្វើឲ្យមានការចាប់អារម្មណ៍ពីការប្រកាសនេះ ៕

ផលិតកម្មRook ផលិតកម្មRook ផលិតកម្មRook ផលិតកម្មRook ផលិតកម្មRook ផលិតកម្មRook ផលិតកម្មRook ផលិតកម្មRook ផលិតកម្មRook ផលិតកម្មRook ផលិតកម្មRook

មតិយោបល់