ព័ត៌មានកីឡា

SCG បន្តកុងត្រាជាមួយ Maungthong ៥ឆ្នាំបន្ថែម ក្នុងទំហំទឹកប្រាក់ជាង១៦លានដុល្លារ

ក្រុមហ៊ុនស៊ីម៉ង់ SCG បានសម្រេចចបន្តកុងត្រាឧបត្ថម្ភដល់ក្លឹបជើងឯកលីគកំពូលថៃ Maungthong United រយៈពេល៥ឆ្នាំបន្ថែម ជាមួយទឹកប្រាក់៦០០លានបាត ស្មើនិងជាង១៦លានដុល្លារអាមេរិក។

តាមរយៈការធ្វើជាដៃគូជាមួយគ្នា៥ឆ្នាំកន្លងមក និងជោគជ័យរបស់ Maungthong ក្នុងឆ្នាំ២០១៦ បានជម្រុញអោយក្រុមហ៊ុនស៊ីម៉ង់របស់អតីតមហាក្សត្រថៃមួយនេះ បន្តឧបត្ថម្ភក្នុងទំហំទឹកប្រាក់ដ៏មហាសាលនេះ។

Maungthong United បានក្លាយជាម្ចាស់ជើងឯកលីគកំពូលថៃឆ្នាំ២០១៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប៤ឆ្នាំចុងក្រោយ ហើយមានឱកាសបង្ហាញខ្លួនក្នុងពានអន្តរជាតិជាច្រើនដូចជា AFC CUP និង AFC Champion League ជាដើម។

ប្រភព៖ Football Forward Thailand

មតិយោបល់