ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆឹម សក្កដា ថាពិតជាចង់បាន ពេជ្រ សោភា ជាភរិយា

ខណៈដែលចំណងស្នេហ៍រវាងតារាចម្រៀង នាងពេជ្រ សោភា និងតារាសម្ដែង លោក ឆឹម សក្កដា កាន់តែត្រូវមហាជនចាប់អារម្មណ៍ ពេលនេះភាគីខាងប្រុសចេញមុខទម្លាយទាំងស្រុងថាអ្វីដែលលោកបង្ហោះឡើង គឺលោកពិតជាស្រលាញ់អ្នកនាងពិតប្រាកដ។ លោកស្នើសុំអោយពេជ្រ សោភា បើកចិត្តទទួលរូបលោក ដើម្បីអោយលោកបានក្លាយជាអនាគតស្វាមីរបស់អ្នកនាងក្នុងពេលខាងមុខ។

លោកឆឹម សក្កដា និយាយថាអ្វីដែលលោកធ្វើល្អ ចំពោះអ្នកនាងពេជ្រ សោភា មិនមែនក្នុងន័យលេងសើចនោះទេ គឺលោកពិតជាចង់បានតារាស្រីរូបនេះ មកធ្វើជាអនាគតភរិយារបស់ខ្លួន១០០ភាគរយ សំខាន់អោយតែអ្នកនាងបើកចិត្តហើយផ្ដល់ឱកាសអោយលោកចែចូវ។ លោកថាទង្វើយកចិត្តទុកចំពោះអ្នកនាង ដែលបានកើតឡើង កើតចេញពីចិត្ត និងក្ដីស្រឡាញ់ ដោយលោកបានចាត់ទុកកខ្លួនបញ្ជាបេះដូងលែងបាន ក្រោយមានឱកាសជិតស្និទ្ធជាមួយអ្នកនាង និងបានរួមការងារជាមួយអ្នកនាង។ លោកប្រកាសថាស្រឡាញ់ពេជ្រ សោភា យ៉ាងពេញៗមាត់ ដោយបំណងចង់រួមរស់ជាមួយអ្នកនាងមិនមែន ជាការលែងសើច ដូចអ្វីដែលអ្នកខ្លះយល់ច្រលំនោះឡើយ។ លោកប្រកាសលះបង់គ្រប់យ៉ាង អោយពេជ្រ សោភា សប្បាយចិត្ត ហើយលោកនឹងយល់ថាខ្លួន នឹងក្លាយជាបុរសមានសំណាងប្រសិនបើមានឱកាសបានក្លាយជាស្វាមី របស់អ្នកនាងក្នុងពេលខាងមុខ។ យ៉ាងណាមិញ លោកថាប្រសិនបើការតស៊ូ និងការសារភាពស្នេហ៍របស់ខ្លួន ចំពោះអ្នកនាងមិនអាចអោយពេជ្រ សោភា ទទួលយកលោកបាន នោះលោកក៏ខ្មាសខ្លួនឯង និងមិនស្អប់អ្នកនាងនោះដែរ ដោយនៅតែបន្តធ្វើជាមិត្តល្អរបស់អ្នកនាងរហូត អោយតែអ្នកនាងសប្បាយចិត្ត ។

ខាងក្រោមនេះជាបទសម្ភាសន៍លម្អិតរបស់លោក ឆឹម សក្កដា ដែលលើកឡើងពីការស្រឡាញ់ ចំពោះអ្នកនាងពេជ្រ សោភា ដែលលោកបញ្ជាក់ថាជានារីតែម្នាក់ ដែលលោកប្រកាសចង់រៀបការនាពេលអនាគត៖

https://www.youtube.com/watch?v=sAlOb-mjnEA

មតិយោបល់