ចិន៖មនុស្សជាច្រើនបានប្រមូលផ្តុំគ្នាដើម្បីមើលគូរស្នេហ៏ធ្វើការប្រកួតប៊ឺតមាត់គ្នានៅលើឆាក ដើម្បីឈ្នះរង្វាន់ជញ្ជៀនពេជ្រមួយវង់ពីហាងលក់គ្រឿងអលង្ការ។ បើយោងតាមគេហទំព័រ កម្សាន្តនានាក្នុងស្រុកចិនបានឲ្យដឹងថាគូរស្នេហ៍ជាច្រើនគូរបានប្រកួតប៊ឺតមាត់គ្នាដើម្បីដណ្តើមយកជញ្ជៀនពេជ្រដ៏មានតម្លៃមួយវង់។ កម្មវិធីនេះបានបង្កើតឡើងនៅក្នុងខេត្ត Hubei នៃទីក្រុង Wuhan ប្រទេសចិន ដើម្បីរកមើលគូរស្នេហ៍ណាដែលប៊ឺតមាត់គ្នាបានយូរបំផុតនឹងទទួលបានរង្វាន់។ គូរស្នេហ៍ដែលចង់ធ្វើការប្រកួតគឺត្រូវឡើងទៅលើឆាក ហើយមានអ្នកចាំមើលពីសកម្មភាពរបស់គូស្នេហ៍ទាំងនោះថែមទៀត។ រីឯរង្វាន់ជញ្ជៀនពេជ្រត្រូវបានទៅលើអ្នកដែលឈ្នះការថើបយូរជាងគេ និងរង្វាន់មួយចំនួនទៀតបានទៅលើអ្នកដែលពូកែបញ្ចេញស្ទីលច្រើនបំផុត៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់