ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

PNN បំបែកឯកក្តកម្ម បន្តផ្ទាល់កម្មវិធីនៅលើហ្វេសប៊ុក

ភ្នំពេញៈ ក្នុងប៉ុន្មានថ្ងៃនេះ គេចាប់អារម្មណ៍ថា ទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ PNN បានដំណើរការផ្សាយបន្តផ្ទាល់ស្ទើរតែគ្រប់កម្មវិធីរបស់ខ្លួន ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍។ កម្មវិធី និងព័ត៌មានផ្សេងៗ ដែលអ្នកទស្សនាមិនបានទស្សនាដោយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ត្រូវគេចាប់អារម្មណ៍ថា គឺអាចទស្សនាបានយ៉ាងងាយនៅលើហ្វេសប៊ុក ក្នុងពេលដែលមាគ៌ានេះ ត្រូវគេមើលឃើញថា គឺជាការបំបែកឯកត្តកម្មនាំមុខគេមួយសម្រាប់បណ្ដាញទូរទស្សន៍ក្នុងស្រុក។

ចាត់ទុកថាជាលើកដំបូង ដែលគេឃើញទូរទស្សន៍ក្នុងស្រុកគឺ PNN បានសម្រេចបន្តផ្ទាល់នូវកម្មវិធីរបស់ខ្លួន ខណៈដែលប្រព័ន្ធហ្វេសប៊ុកបានក្លាយជាទីទាក់ទាញខ្លាំងក្លាសម្រាប់អ្នករវល់ច្រើន ដែលមិនមានមើលទូរទស្សន៍នោះ។ អ្នកនិយមតាមដានកម្មវិធីស្ទើរទាំងអស់ នៅលើកញ្ចក់ទូរទស្សន៍ បានងាកមកមើលការបន្តផ្ទាល់តាមរយៈមធ្យោបាយនេះច្រើនឡើង បន្ទាប់ពីPNN បានដាក់ប្រព័ន្ធហ្វេសប៊ុករបស់ខ្លួនឲ្យបន្តផ្ទាល់នូវរាល់កម្មវិធី ដើម្បីទាក់ទាញអ្នកមិនបានមើលទូរទស្សន៍ជំនួសវិញ។ ប្រព័ន្ធនេះ ត្រូវគេអះអាងថា អាចមើលឃើញយ៉ាងទូលំទូលាយនៅលើកុំព្យូទ័រ ឬទូរស័ព្ទដៃ ដោយគ្រាន់តែវាយគណនេយ្យហ្វេសប៊ុករបស់ PNN ឈ្មោះ www.facebook.com/PNNTVNews គឺនឹងបានទស្សនាកម្មវិធីបន្តផ្ទាល់ដូចគ្នានឹងមើលតាមទូរទស្សន៍តែម្ដង ។ យ៉ាងណាក៏ដោយការផ្សាយបន្តផ្ទាល់ ត្រូវគេឃើញធ្វើឡើងតែរយៈពេលមួយម៉ោងម្ដងប៉ុណ្ណោះ គឺមិនមែនរាល់ម៉ោង និងគ្រប់កម្មវិធីនោះទេ ដោយតាមការបញ្ជាក់ គឺបន្តផ្ទាល់នៅរៀងរាល់ម៉ោង10:00ព្រឹក, 11:00ព្រឹក, 12:00ថ្ងៃត្រង់, 1:00រសៀល, 2:00រសៀល, 3:00រសៀល, 4:00រសៀល និង 5:00រសៀល ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ សម្រាប់កម្មវិធីសំខាន់ៗដូចជាព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ ព័ត៌មានកម្សាន្ត និងព័ត៌មានកីឡាប៉ុណ្ណោះ ដោយមិនមានការបន្តផ្ទាល់សម្រាប់កម្មវិធីចាក់ផ្សាយរឿងភាគបរទេសឡើយ។ ដោយឡែក នៅរៀងរាល់ម៉ោង6:00ល្ងាច ទំព័រហ្វេសប៊ុកមួយនេះ ក៏បានបន្តផ្ទាល់នូវកម្មវិធីព្យាករណ៍ធាតុអាកាសប្រចាំថ្ងៃដូចជាគ្នានឹងការចាក់ផ្សាយនៅលើទូរទស្សន៍ដែរ។ សម្រាប់កម្មវិធី ព័ត៌មាន «កម្ពុជាល្ងាចនេះ» ដែលបានដំណើរការរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧យប់ដល់ម៉ោង៨យប់នៅលើកញ្ចក់ទូរទស្សន៍ ក៏ត្រូវគេឃើញបន្តផ្ទាល់នៅក្នុងហ្វេសប៊ុកផងដែរ។

នេះជាកម្មវិធីថ្មីមួយដែលបណ្ដាញទូរទស្សន៍ទាំងអស់នៅកម្ពុជា នៅមិនទាន់បានធ្វើមធ្យោបាយនេះទេ ទើបការដំឡើងកម្មវិធីបន្តផ្ទាល់របស់ PNN គឺមិនខុសពីធ្វើឲ្យរាល់កម្មវិធីរបស់ខ្លួនទទួលបានការពេញនិយមក្នុងចង្កោមអ្នកលេងហ្វេសប៊ុក ជាពិសេសអ្នកមិនមានពេលអង្គុយមើលទូរទស្សន៍ជាប់លាប់៕

មតិយោបល់