ព័ត៌មានជាតិ

ក្រុមចម្រុះខ័ណ្ឌសីម៉ា កម្ពុជា និងវៀតណាម ចុះវាស់វែងបង្គោលព្រំដែនទ្បើងវិញ

រតនគិរី: នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២ និង៣០ នាទីរសៀល ក្រុមចម្រុះខ័ណ្ឌសីម៉ា កម្ពុជា និងវៀតណាម បានចុះទៅវាស់វែងបង្គោលម៉ំទិសលេខ 29/4 ឡើងវិញ ស្ថិតនៅភូមិភិ ឃុំសេសាន្ថ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ការចុះវាសវែងវិញនេះ បានធ្វើទ្បើងបន្ទាប់ពីកងវិស្វកម្មធ្វើផ្លូវប៉ះកន្លងទៅ ថ្មីៗនេះ ដែលមានសមាសភាពចូលរួម ក្នុងការវាស់វែងមានចំនួន១៨នាក់ ក្នុងនោះភាគីកម្ពុជា ៨នាក់ ដឹកនាំដោយលោក ណែម ប៉ូរា ប្រធានក្រុម និងភាគីវៀតណាម ១០ នាក់ ដឹកនាំដោយលោក ដាម ឌឹកទន់ ប្រធានក្រុមប្រចាំខេត្តយ៉ាឡាយ៕

មតិយោបល់